ភ្នំពេញ ៖ គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីជូនដំណឹង អំពីសន្និសីទសារព័ត៌មាន ស្តីពី “លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោត នៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២:០០រសៀល នៅទីស្នាក់ការគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងគ្រប់បណ្តាញអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យបានជ្រាបថា៖ លោ កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា“ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២:០០រសៀល នៅទីស្នាក់ ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អគារលេខ៣ ផ្លូវ VI.13 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងគ្រប់បណ្តាញ អង្គភាពពាក់ព័ន្ធមេត្តាជ្រាប និអញ្ជើញចូលរួមយកព័ត៌មានដោយក្តីសោមនស្ស។
ចំពោះព័ត៌មានពិស្តារ សូមទាក់ទងផ្ទាល់មកកាន់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន (០៦១ ៦៦៦ ៧៧៨)៕
ដោយ ៖ សហការី