ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ទស្សនៈមួយក្នុងការដឹកនាំ “ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ”

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុនម៉ាណែត ថ្ងៃទី២ ខែសីហា ឆ្នាំ២០៣ មានប្រសាសន៍ថា ទស្សនៈមួយក្នុងការដឹកនាំ ÷ “ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ”។

លោកបណ្ឌិតបានមានប្រសាសន៍លើឡើងថា, ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង… លទ្ធផលទោះជាតូចឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ។

លោកបណ្ឌិត ហ៊ុនម៉ាណែត ធ្លាប់មានប្រសាសន៍ថា, ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។ 

លោកបណ្ឌិតបញ្ជាក់ថា, ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍និងផ្ដល់តម្លៃ។ 

លោកបណ្ឌិតបានលើកឡើងថា , ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍។ 

សូមបញ្ជាក់ថា , លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីចាំផ្ទះបច្ចុប្បន្ន នឹងត្រូវទៅកាន់ប្រធានព្រឹទ្ធសភានៅឆ្នាំក្រោយ។

សូមរំលឹកថា , លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

១. គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រ 6,398,311 សំឡេង

២. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រ 716,490 សំឡេង។

ការគណនាក្រៅផ្លូវការ | គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ (ភ្នំពេញ ១, កណ្តាល ១, កំពង់ធំ ១, ព្រៃវែង ១, កំពង់ចាម ១) ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖