ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Osasuna ត្រូវបានផ្អាកជាបណ្ដោះអាសន្នពីការប្រកួតបន្ទាប់នៅក្របខ័ណ្ឌអឺរ៉ុប

ចែករំលែក៖

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា ក្លិប Osasuna ត្រូវបានពិន័យ និងមិនរាប់បញ្ចូលជាបណ្ដោះអាសន្នពីការប្រកួតក្លិក្របខ័ណ្ឌអឺរ៉ុប ខណៈដែលពួកគេមានលក្ខណៈគ្រប់គ្រាន់។ ការពិន័យនេះគឺដោយសារតែក្លិបបានដាក់ពាក្យបណ្ដឹងទាក់ទងនឹងកីឡាទៅកាន់តុលាការដោយខុសច្បាប់

UEFA បានជំនុំជម្រះ Osasuna ឱ្យលេងក្នុងវគ្គ Playoff Conference League ២០២៣២០២៤ ក្នុងខែកក្កដា បន្ទាប់ពីពួកគេត្រូវបានដកចេញពីការប្រកួតដំបូងដោយសារតែរឿងអាស្រូវនៃការប្រកួតកាលពីមួយទសវត្សរ៍មុន។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថាប័ននេះបានអះអាងថា ខ្លួនបានបើកដំណើរការនីតិវិធីវិន័យដាច់ដោយឡែកពីគ្នាប្រឆាំងនឹងក្លិនៅ La Ligaមួយនេះសម្រាប់ការដាក់ពាក្យប្តឹងទៅតុលាការរដ្ឋធម្មតានៅ Pamplona ប្រទេសអេស្ប៉ាញ ជាជាងតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS)

UEFA បានផាកពិន័យ Osasuna ចំនួន១០០,០០០អឺរ៉ូ (១០៩,០០០ដុល្លារអាមេរិក) និងមិនរាប់បញ្ចូលពួកគេពីការប្រកួតក្លិនៅពានរង្វាន់លីកអឺរ៉ុបនៅរដូវកាលបន្ទាប់ សម្រាប់ការមិនគោរពយុត្តាធិការផ្តាច់មុខរបស់ CAS Osasuna ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខនៅ La Liga កាលពីរដូវកាលមុន ហើយនឹងលេងការប្រកួតជុំជម្រុះរបស់ពួកគេនៅថ្ងៃទី២៤ និងថ្ងៃទី៣១ ខែសីហា បានប្រកាសថា ពួកគេនឹងមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA នោះទេ

ដោយ៖ ភារៈ(រូបភាព ៖ Reutets/CNA)


ចែករំលែក៖