ព័ត៌មានទាន់ហេតុការណ៍៖

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹក ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 

សូមបញ្ជាក់ផងដែរថា , លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ ទាំងរូបលោកផ្ទាល់ ទាំងក្រុមការងារ ទាំងតំណាងរបស់លោក តែងតែចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយភាពស្និទ្ធស្នាល បានដឹងព័ត៌មានពិត ពីការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីជួយ និងឧបត្ថម្ភ ជាក់ស្ដែង ។

ថ្នាក់ដឹកនាំ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ទើបធ្វើឱ្យ ប្រជាពលរដ្ឋជាង 82% បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានអសនៈ១២០លើ១២៥ ដែលជាជ័យជំនះដ៏ធំធេង ហើយគណៈកម្មការជាតិរៀបចំការបោះឆ្នោត ក៏បានប្រកាសលទ្ធផលផ្លូវការនៅថ្ងៃនេះ និងបង្ហាញបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចំនួន ១២០ រូបរបស់គណបក្សប្រជាជនកម្ពុជា និងចំនួន ៥ រូបរបស់គណបក្សហ្វុនស៊ិនប៉ិច ៕ 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖