ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមច្បាប់ក្នុងករណីហិង្សាដោយចេតនាមានអាវុធ

ចែករំលែក៖

ខេត្តកណ្តាល ៖ កាលពីថ្ងៃសៅ​រ៍៤រោចខែទុតិយាសាឍ​ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ខែសីហា ឆ្នាំ២០២​៣​វេលាម៉ោង១៩និង០០នាទី​នៅចំណុចក្រុម ទី២០ ភូមិអូរស្រឡៅ​ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង មានករណី​ហិង្សាដោយចេតនា​ មានស្ថានទម្ងន់​ទោស (យកកាំបិតខ្វែវកាប់)មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ​ វឿន​ ចាន់ទេ​ ភេទប្រុស​ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំ​បង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បានធ្វេីសកម្មភាពយកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះឈ្មោះ​ យន់​ យ៉េ​ន​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ មានទីលំនៅចំ​ណុចកេីតហេតុខាងលេី​  ត្រូវចំក្បាលផ្នែកខាងស្តាំមួយកន្លែង​ បែកហូរឈាម​ និងត្រូវចំដៃខាងស្តាំមួយកន្លែង​ បែកហូរឈាមត្រូវក្រុមគ្រួសារនាំយកទៅ​ព្យាបាលនៅមន្ទីរពេទ្យ។

បន្ទាប់មកនគរបាលទទួលពាក្យបណ្តឹងពីជនរងគ្រោះចំពោះករណីខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងយោបល់លោកឧត្តមសេនី​យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ យុ​ត​ តុង​ហូ​ អ​ធិ​ការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំង​ផ្នែកជំនាញ​នៃអធិការដ្ឋាននគរបាលស្រុក រួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលអូរដំបង១ បានចុះស្រាវជ្រាវស៊េីបអង្កេតនិងឃាត់ជនសង្ស័យឈ្មោះ​ វឿន​ ចាន់ទេ​ នៅចំណុ​ច​ភូមិអូរស្រឡៅ​ ឃុំអូរដំបង១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង នៅវេលាម៉ោង​២២ និង០០នាទី​ ថ្ងៃទី​០៥​ ខែ​សី​ហា ឆ្នាំ២ ០២៣​ និងបានដកហូត​ កាំបិតខ្វែវចំនួន​០១​ជាមធ្យោបាយធ្វើសកម្មភាពល្មើសច្បាប់។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖