ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៥ សីហាម្សិលមិញនេះ! ចំនួន ២២ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៨នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៨នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១៩នាក់ (ស្រី ៥នាក់)។​ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ (ស្រី ៥នាក់)។​ និងប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣៩៩,៥៣ក្រាមនិង១៦កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ២៤,៨៤ក្រាម។​ កេតាមីន (Ke) ស្មេីនិង​ ៧៨៥០០០,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យក Ke ៧៨៥០០០,០ក្រាម។

*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ១០,៧៤ក្រាម។

*៣ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ៣នាក់ ចាប់យក Ice ៩កញ្ចប់តូច។

*៤ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១៣ក្រាម។

*៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៨៣ក្រាម។

*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

*៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។

*៨ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ៩៦,៨០ក្រាម។

*៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ៤កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,១២ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២០ក្រាម។

*៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១០,២១ក្រាម។

*៤ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ចាប់យក Ice ២៧៦,៥០ក្រាម និង Wy ២៤,៨៤ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖