ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ គួរឱ្យអាសូរ​ណាស់​លោកអើយ​! គ្រូបង្រៀនម្នាក់ចេញពីហូបការស្រវឹងស្រឿងៗបើករថយន្តជ្រុលទៅបុកកូនក្រមុំ​ជាជនជាតិ​បរទេស​ កំពុងឈរទទួលភ្ញៀវមុខរោងការបណ្ដាលឱ្យរងរបួសធ្ងន់​( មាន​វីដេអូ​ )

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បុរសជាគ្រូបង្រៀនម្នាក់​ បើករថយន្ត​បង្ក​ម៉ាក​តាកូម៉ា​ ពណ៌ទឹកប្រាក់​ បានចេញពីហូបការស្រវឹងស្រឿងៗបើករថយន្តជាន់ហ្គែរ ស្មានថាហ្វ្រាំងជ្រុលទៅ បុកកូនក្រមុំឈរកំពុងចាំទទួលភ្ញៀវ មុខរោងការ បណ្ដាលឱ្យរងរបួសធ្ងន់​ និងអ្នកផ្សេងទៀតរងរបួសធ្ងន់ស្រាល។

យោង​តាម​វីដេអូ​ឃ្លីប​ចំនួន​២​ឃ្លីប​ បានបង្ហាញ​​ថា​ ហេតុការណ៍នេះ​ បាន​កើតឡើងនៅវេលាម៉ោង​ ២​ និង​៤០នាទី​រសៀល​ថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ស្ថិត​​​នៅភូមិជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។​ 

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​អ្នកបេីករថយន្តបង្ក​ គឺជាគ្រូបង្រៀនម្នាក់​ និងជាភ្ញៀវម្ចាស់កម្មវិធី​មង្គលការ​ខាងលេីនេះ​ ក្រោយ​មកគាត់ក៏បានចេញពីហូបការ​ ដោយមានសភាពស្រវឹងស្រឿងៗ​ និងបានឡេីងបើករថយន្តជាន់ហ្គែរយ៉ាងខ្លាំង ច្រឡំ​ស្មានថាហ្វ្រាំង ក៏​ជ្រុលទៅបុកកូនក្រមុំ​ដែលជា​ជនជាតិ​បរទេស​ កំពុង​ឈររងចាំទទួលភ្ញៀវ មុខរោងការទាំង​កំរោល​បណ្ដាលឱ្យជនរងគ្រោះ​ដែលរងរបួសធ្ងន់ មានជនជាតិ​ខ្មែរ២នាក់​ និងជនបរទេស៣នាក់​។

គួរបញ្ជាក់ដែរថា​ ជនជាតិហូឡង់ និងជនបរទេសផ្សេង សរុប១៤នាក់ បានចូលរួមកម្មវិធីជួបជុំបងប្អូន ចៃដន្យជួបឧប្ទវហេតុ បង្កឡើង​ដោយបើកបរដោយឈ្មោះ ឡំ ឡុញ ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរក្នុងស្ថានភាពស្រវឹងស្រា ទើបចេញពីកន្លែងកម្មវិធីជាមួយគ្នាបណ្តាលឱ្យមានរងរបួសស្រាល ចំនួន០៥នាក់​ បន្ទាប់មកបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។

ជនជាតិទាំងនោះមានឈ្មោះ​

១.ឈ្មោះ Lee Sokgoeun ភេទប្រុស ឆ្នាំកំណើត 20/02/1980 ជនជាតិខ្មែរ-ហូឡង់,​

២.ឈ្មោះ Roodnat Lonneke ភេទស្រី ឆ្នាំកំណើត19/07/1979 ជនជាតិ ហូឡង់ ,

៣.ឈ្មោះ Sam Lily Soo ភេទស្រី ឆ្នាំកំណើត29/06/2013 ជនជាតិ ហូឡង់ ;

៤.ឈ្មោះ De Jong Nikki ភេទស្រី ឆ្នាំកំណើត 29/09/1979 ជនជាតិ ហូឡង់,

៥.ឈ្មោះ Sam Solyna Maria ភេទស្រី ឆ្នាំកំណើត 07/11/2006 ជនជាតិ ហូឡង់ ,

៦.ឈ្មោះ Brouwers Ticho Caspar ភេទប្រុស ឆ្នាំកំណើត09/12/1988 ជនជាតិ ហូឡង់,

៧.ឈ្មោះ Scheffer Marjo Henderika ភេទស្រី ឆ្នាំកំណើត22/12/1979 ជនជាតិ ហូឡង់,

៨.ឈ្មោះ Pieter Cathelijne ភេទស្រី ឆ្នាំកំណើត 26/01/1977 ជនជាតិ ហូឡង់,

៩.ឈ្មោះ Hoang Phi Long ភេទប្រុស ឆ្នាំកំណើត 20/02/1987 ជនជាតិ ហូឡង់ ,

១០.ឈ្មោះ Nguyen Thi Thu Thuy ភេទស្រី ឆ្នាំកំណើត 31/10/1989 ជនជាតិវៀតណាម,

១១.ឈ្មោះ Lennaerts Taro Lucas ភេទប្រុស ឆ្នាំកំណើត 22/05/1989 ជនជាតិ ហូឡង់ ,

១២.ឈ្មោះ Kraanen Phebe Mai Celine ភេទស្រី ឆ្នាំកំណើត 27/08/1992 ជនជាតិ ហូឡង់ ,

១៣.ឈ្មោះ Gomperts Thymen Benjamin ភេទប្រុស ជនជាតិ ហូឡង់ ,

និង១៤.ឈ្មោះ Rompa Nina ភេទស្រី ឆ្នាំកំណើត24/02/1994 ជនជាតិ ហូឡង់ ។ 

ក្រោយ​កេីត​ហេតុ​គេឃើញ​ភ្ញៀវ​ដែលបានចូលរួម​ក្នុង​ពិធី​មង្គលការ​នោះ​ បាននាំគ្នា​ជួយអន្តរគមន៍​ចាប់អ្នកបេីកបរ​ប្រគល់ឱ្យសមត្ថកិច្ចផងដែរ។ ចំណែក​ជនរងគ្រោះ​ជាកូន​ក្រមុំ​ និងអ្នកផ្សេងទៀតត្រូវបានដឹកបញ្ជូនទៅ​សង្រ្គោះ​នៅមន្ទីរពេទ្យបង្អែកផងដែរ៕

ខាងក្រោមនេះ​ជាវីដេអូ​ សូម​ទស្សនា​៖

ដោយ៖ វណ្ណា


ចែករំលែក៖