ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នូវពាក្យពេចន៍អបអរសាទរដល់រូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជម្នះដ៏ត្រចេះ ត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណបក្សអាស៊ែបៃហ្សង់ថ្មី និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានបញ្ចូនអ្នកសង្កេតការណ៍ មកចូលរួមសង្កេតការណ៍បោះឆ្នោត ដោយផ្ទាល់ អំពីដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌នៅកម្ពុជា។

ជាថ្មីម្ដងទៀត ខ្ញុំសូមបញ្ជាក់ជាថ្មីថា ទំនាក់ទំនងដ៏រឹងមាំរវាងគណបក្សប្រជាជនកម្ពុជា និងគណ បក្សអាស៊ែបៃហ្សង់ថ្មី នឹងបន្តរីកចម្រើននាឆ្នាំខាងមុខ ហើយតាមរយៈភាពជាដៃគូជិតស្និទ្ធនៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ នឹងនាំឱ្យមានផ្លែផ្កានៃសន្តិភាព ស្ថិរភាពនយោបាយ និងវិបុលភាព សេដ្ឋកិច្ច ដើម្បីផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ។

សូមឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសូមគោរពជូនពរ ឯកឧត្តម សូមមាន សុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

ហ៊ុន សែន

ប្រធានគណបក្សប្រជាជនកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖