ខេត្តកំពង់ចាម ៖ បុរសសន្តិសុខ ស្រឡាញ់នារី ដែលមន្ត្រីនគរបាលស្រឡាញ់ដែរ ចំខ្លួនស្រវឹងផង បើកឡានដេញបុកបុរសជា សន្តិសុខ ក្លាយជាបទល្មើសព្រហ្មទណ្ឌ ហើយខ្លួនជាមន្ត្រីអនុវត្តច្បាប់ថែមទៀត។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៩ ខែសីហាឆ្នាំ២០២៣។
បើយោងតាមប្រភពពីកន្លែងហេតុបានបញ្ជាក់ថា : មុនឈានដល់បើករថយន្ដបុកបុរសម្នាក់មានមុខរបរជាសន្តិសុខ ដែលជាជនរងគ្រោះ ហើយជាសង្សានារីកំណាន់ របស់លោកមន្ត្រីនគរបាល ឈ្មោះ ហេង សុខលីដា ដែលគេស្គាល់ថា មន្ត្រីប៉ូលីសនៃស្នងការនគរបាលខេត្តកំពង់ចាម។
សូមជម្រាបជូនថា, ដោយក្នុងស្ថានភាពស្រវឹងស្រា លោក ហេង សុខ លីដា បានបើករថយន្តម៉ាក ហាយប្រ៊ីត ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 2AL-5312 មកដល់បន្ទប់នារីកំណាន់ ទាំងយប់ នៅវេលាម៉ោង១០និង៣០នាទី បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋអ្នកជិតខាង ដោយបាន ឈ្លោះប្រកែកគ្នាខ្លាំងៗ ឈានដល់ប្រើអំពើហិង្សាទៀត។ ដោយឡែកបន្ទប់ជួលនារី កំណាន់នោះ ជាបុគ្គលិកល្បែងអនឡាញ (មាន់ជល់) ឲ្យឈ្មោះ ហេង សុខលីដា នេះទៀត ស្ថិតនៅ ក្នុងភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ភ្លាមៗនោះ ម្ចាស់ បន្ទប់ជួលក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចដើម្បីជួយ អន្តរាគមន៍។
តាមប្រភពពីមិត្តភក្តិជនរងគ្រោះបានប្រាប់ថា សង្ស័យជា រឿងប្រចណ្ឌ ស្នេហាត្រីកោណ បានឈានដល់មានហេតុ ការណ៍នេះកើតឡើងទាំងកណ្ដាលរាត្រី។ ក្រោយពី សមត្ថកិច្ចមូលដ្ឋានធ្វើការសម្របសម្រួលមក ភាគីទាំងសងខាង មានសភាពស្ងប់ស្ងាត់ រួចក៏បុរសរងគ្រោះដែលជាសន្តិសុខ ជិះម៉ូតូម្នាក់ឯងចេញពីបន្ទប់នារីជាសង្សារមកធ្វើការវិញ ស្រាប់តែមកដល់ចំណុចផ្លូវជាតិលេខ៧ ត្រង់ចំណុច មុខហាងមីហឹរផ្លូវថ្មី ក្នុងសង្កាត់វាលវង់ រថយន្តជនសង្ស័យ ដែលបើកបរដោយឈ្មោះ ហេង សុខលីដា បានបើកក្នុងល្បឿនលឿនបម្រុងបុកបុរសរងគ្រោះសម្លាប់ ប៉ុន្តែបុរសរងគ្រោះបានគេចដួលរងរបួសស្រាល ចំណែកឯជនបង្ករងរបួសស្រាល បើកឡើងចញ្ជើមផ្លូវខូចគំរប់លូ និងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
បច្ចុប្បន្ន ជនរងគ្រោះ និងជនបង្កត្រូវកងកម្លាំងសមត្ថកិច្ចនៃ អធិការនគរបាលក្រុងកំពង់ចាម ឃាត់ខ្លួនមកធ្វើការសូរនាំ ដោយឡែករថយន្តជនបង្កត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីរង់ចាំ ដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា, បញ្ហាស្នេហាត្រីកោណ នោះជារឿងដែលបុគ្គលទាំងពីរ ត្រូវសិក្សាអំពីផ្លូវចិត្តខាងនារី ! ប៉ុន្តែអ្វីដែលកំពុងប្រឈមមុខខុសច្បាប់ ជនបង្ក មានតួនាទីជាសមត្ថកិច្ចនគរបាលខេត្ត មានការបើកបនល្បែងតាមអនឡាញ ដែលបានប្រព្រឹត្ត ប្រើប្រាស់រថយន្ត បើកដេញបុកតាមសម្លាប់ ជនរងគ្រោះជាសន្តិសុខ ក្នុងកំហឹងថាស្រឡាញ់សង្សាររបស់ខ្លួន។ ជាបទល្មើសព្រហ្មទណ្ឌ ដែលបញ្ហានេះ មន្ត្រីនគរបាលយុត្តិធម៌ខេត្តត្រូវមានវិធានការផ្ដល់ភាពយុត្តិធម៌ជូន ភាគីរងគ្រោះ៕
ដោយ ៖ សហការី