ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាណន់ចុះបង្រ្កាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់រូមទាំងវត្ថុតាងយកមកអនុវត្តតាម​ច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពី វេ​លាម៉ោង០៤និង១០នាទីទៀប​ភ្លឺឈានចូលថ្ងៃទី១២ខែសីហាឆ្នាំ២០​២​៣​ អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ លោ​កវរសេនីយ៍​ទោ​ សំ​ វីរៈ អធិការនគរបាលស្រុកបាណន់​ បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀនសហការជាមួយកម្លាំ​ងប៉ុស្តិ៍នគរ​បា​លរដ្ឋបាលតាគ្រាម ចុះបង្ក្រាបករណីរក្សាទុកនូវសារធាតុញៀនដោយខុស​ច្បាប់០១ករណីក្នុងបទល្មើសជាក់​ស្តែង ស្ថិតនៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបា​ណន់ ខេត្តបាត់ដំបង។

    ប្រភពពីសមត្តកិច្ចបានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់នេះឈ្មោះ អុច សុខវុយ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំ​នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបា​ត់​ដំបង និងបានប្រមូលវត្តុតាងយករួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ថង់

-សម្ភារពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន 

– ម៉ូតូចាស់កែច្នៃ០១គ្រឿង

-ទូរស័ព្ទដៃ០១គ្រឿង ។

សមត្តកិច្ចជំនាញបានបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើត្រូវបានបញ្ជូនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបា

លស្រុកបាណន់ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖