ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកកូនមុំ ចុះពិនិត្យដីព្រៃជាង២០០ហិកតាដើម្បីដកហូត តែមន្ត្រីថាដីនោះគេរៀបចំដើម្បីចែកគ្នាទេ

ចែករំលែក៖

ខេត្តរតនគិរី ៖ ដីព្រៃរបស់រដ្ឋមានទំហំជាង២០០ហិកតា ត្រូវបានកម្លាំងរបស់ស្រុកធ្លាប់ដឹកនាំដោយលោកសុិន សុខនី អភិបាលរងស្រុកកូនមុំទទួលបន្ទុកដីធ្លីបានចុះទៅពិនិត្យដល់ទីតាំងហើយក្នុងនោះក៏មានដីកូនលោកប្រធានក្រុមប្រឹក្សាឃុំត្រពាំងក្រហមម្នាក់ផងដែរ។

ដីព្រៃរបស់រដ្ឋទំហំជាង២០០ហិកតានោះស្ថិតនៅក្បែរភ្នំព្រៃកាទឹងក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដែលជាដីរដ្ឋបាលឃុំត្រពាំងក្រហម។

លោកថោ ប៊ុនថេត ប្រធានការិយាល័យភូមិបាលស្រុកកូនមុំបានឲ្យក្រុមអ្នយកព័ត៌មានដឹងថា ដីព្រៃដែលគេកាប់រានរួចនោះមានទំហំប្រហែលជាង២០០ហិកតាឯណោះ។

លោកបុិច គឹមហួរ ជំទប់ទី១ឃុំត្រពាំងក្រហមដែលបានចូលរួមជាមួយក្រុមការងារស្រុកបានប្រាប់ឲ្យដឹងដែរថា ក្រោយកម្លាំងចុះពិនិត្យដល់ទីតាំង បានរកឃើញអ្នកដែលជាប់ពាក់ព័ន្ធ កាន់កាប់និងអាស្រ័យផលនៅលើដីនោះភាគច្រើនគឺជាប្រជាពលរដ្ឋ ក្នុងនោះក៏មានកូនប្រុសរបស់លោកម្នាក់ដែរ។

លោកហួរ បានបញ្ជាក់ថាកាលពីឆ្នាំ២០២២ក្រុមការងារថ្នាក់ស្រុករួមនិងរូបលោកបានចុះធ្វើស្ថិតិម្ដងរួចមកហើយកាលណ្ណោះអ្នកដែលរស់នៅលើដីនោះមានចំនួនតែ២៦គ្រួសារទេតែបច្ចុប្បន្ននេះបានកើនឡើងដល់ទៅជាង១០០គ្រួសារឯណ្ណោះ ។ 

តែលោកថាដីនោះបើអាជ្ញាធរស្រុកឬខេត្ដត្រូវការដកហូតយកលោកនិងប្រគល់ដីកូនប្រុសរបស់លោកឲ្យរដ្ឋវិញទោះបីដីនោះទិញពីគេអស់ប្រាក់ចំនួន៦លានរៀលក៏ដោយ។

លោកសុិន សុខនី អភិបាលរងស្រុកកូនមុំ ទទួលបន្ទុកដីធ្លីនិងជាអ្នកដឹកនាំកម្លាំងចុះពិនិត្យការកាប់រានដីព្រៃខុសច្បាប់នៅតំបន់ខាងលើនោះនៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ថាបានធ្វើរបាយការណ៍ជូនលោកអភិបាលរួចហើយអាចសុំទំនាក់ទំនងសួរគាត់ចុះលោកមិនអាចផ្តលព័ត៌មានបានទេ។

ប៉ុន្ដែការលើកឡើងរបស់ជំទប់ទី១ឃុំត្រពាំងក្រហមនោះថាមានមន្ត្រីជាច្រើនរូបនៅស្រុកកូនមុំបានបដិសេធហើយបង្ហើបថានៅស្រុកកូនមុំបច្ចុប្បន្ន រឿងកាប់រានដីព្រៃឈើរបស់រដ្ឋយក មកកាន់កាប់ពុំមានប្រជាជនស្លូតត្រង់ណាម្នាក់ហ៊ានទៅបំពានច្បាប់នោះទេ។ 

ផ្ទុយទៅវិញមានតែបុគ្គលប៉ុន្មាននាក់ប៉ុណ្ណោះដែលហ៊ានហើយយកឈ្មោះប្រជាពលរដ្ឋទៅបិទបាំងសកម្មភាពកាប់រានហ៊ុមព័ទ្ធដើម្បីការរកស៊ីរបស់ខ្លួន។

បុគ្គលប៉ុន្មាននាក់នៅស្រុកកូនមុំគេកំពុងមានឱកាសចាត់ចែងលក់ដីរដ្ឋនៅស្រុកកូនមុំចែកលុយគ្នាធ្វើអ្នកមានជាក់ស្ដែងដីនៅចំណុចអូររូង អូរប៉ាជាន់ ភ្នំថ្មគ្រែ ត្រពាំងកាភេម ស្រែពកតូចជាដើមគឺបានក្លាយទៅជាដីបុគ្គលឯកជនអស់ហើយ។

 ករណីកាប់រានដីព្រៃនៅស្រុកកូនមុំនេះមានមន្ត្រីស្អាតស្អំជាច្រើននាក់បានទទូចស្នើសុំឲ្យក្រសួងកសិកម្មនិងក្រសួងបរិស្ថានចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដល់ទីតាំងដើម្បីរកការពិតឲ្យឃើញថាតើដីនោះជាដីរបស់ពលរដ្ឋពិតប្រាកដឬក៏ជាដីមន្ត្រី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖