ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ៖ ការផ្សព្វផ្សាយបំភ្លៃរបស់ក្រុមប្រឆាំងក្រៅច្បាប់ថា «មានការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា» គឺជាចេតនាបង្កចលាចល

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជា កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធជាមួយនឹងវីដេអូមួយចំនួនដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថា «មានការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា» ដែលវីដេអូនេះត្រូវបានរៀបចំបំភ្លៃឡើងដោយ ក្រុមប្រឆាំងជ្រុលនិយមដើម្បីបង្កអសន្តិសុខសង្គម។

វីដេអូមួយចំនួន ត្រូវបានក្រុមប្រឆាំងយកទៅបង្ហោះនៅលើបណ្តាញ TikTok ដោយបំភ្លៃថា នឹងមានការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក្រោយពេលរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។

សមត្ថកិច្ចកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការបំភ្លៃបែបនេះ និងអះអាងថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានប្តេជ្ញាទប់ស្កាត់ឱ្យខាងតែបាននូវការបង្កចលាចលផ្សេងៗ ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ការរៀបចំយុទ្ធនាការផ្សព្វផ្សាយបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានសេនារីយ៉ូច្បាស់លាស់នេះ ជាចំណុចមួយដែលរុញឱ្យក្រុមរបស់ពួកគេនៅក្នុងប្រទេស ត្រូវចាប់ខ្លួនយកទៅអនុវត្តច្បាប់កាន់តែច្រើនថែមទៀត៕

ដោយ ៖ សហការី


ចែករំលែក៖