ព័ត៌មានទាន់ហេតុការណ៍៖

ភោជនីយដ្ឋានយីហោ”កល្យាណ”​ ក្រោយបង្កសំឡេងរំខានដល់អ្នកជិតខាង​ ត្រូវ​មន្រ្តីជំនាញខណ្ឌទួលគោកចុះធ្វើកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងភោជនីយដ្ឋានយីហោ”កល្យាណ”​ ក្រោយបង្កសម្លេងរំខានដល់អ្នកជិតខាង​ ត្រូវ​បានមន្រ្តីជំនាញ​ពាក់ព័ន្ធ​ខណ្ឌទួលគោក​ បានចុះទៅធ្វើកិច្ចសន្យា​ណែនាំ​ អប់រំមិនឱ្យ​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​នោះឡើយ​។ 

បេីតាមការ​បញ្ជាក់ពី​មន្រ្តីសាលាខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ក្រោយមានការសំណូមពររបស់ពលរដ្ឋ ពីបញ្ហាទីតាំងភោជនីយដ្ឋានយីហោ កល្យាណ បង្កសម្លេងរំខានដល់ការរស់នៅរបស់ពួកគាត់ លោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំង នៅភោជនីយដ្ឋាន កល្យាណ ដែលមានទីតាំងនៅផ្លូវ៣១៥ និង៣១៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ។

ក្រោយធ្វើកិច្ចសន្យា ក្រុមការងារ បានអប់រំណែនាំដល់ ម្ចាស់អាជីវកម្ម ៖ 

– ត្រូវបញ្ឈប់ការបង្កសម្លេងរំខានដល់អ្នកជិតខាង

– ត្រូវចូលរួមរៀបចំ និងថែរក្សាសណ្ដាប់ធ្នាប់ និងអនាម័យ នៅជុំទីតាំងអាជីវកម្ម ដោយមិនត្រូវចតយានយន្តលើចិញ្ចើម និងទ្រូវផ្លូវនោះទេ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យា រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល តាមនីតិវិធីច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖