ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានជំងឺសរសៃប្រសាទបន្ទាប់ពីពេទ្យចាក់ថ្នាំ២ម្ជុលរួចក៏រត់អារ.កខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់បាន​អារ.កសម្លាប់ខ្លួននៅចំណុចក្រុមទី១៧ ភូមិរាមគន់​ ឃុំគារ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ កាលពីថ្ងៃពុធ១៥រោច​ ខែទុតិយាសាឍ​ ឆ្នាំថោះ​បញ្ចាស័ក​ ព.ស​២៥៦៧ត្រូវនឹងទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង១៣នាទី​ព្រឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ត្រួតពិនិត្យភ្លាមៗ។

មន្ត្រីនគរបាលប៉ុស្តិ៍គារបានឲ្យដឹងថា មានករណីធ្វេីអត្តឃាត(អារ​.កសម្លាប់ខ្លួន)​ ដោយជនរងគ្រោះ ឈ្មោះ​ រិទ្ធ​ ប៊ុនធឿន​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ រស់នៅភូមិតាតុក ១​ ឃុំមោង​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ ។
រីឯអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ​មានជំងឺសរសៃប្រសាទរយៈពេល៥ឆ្នាំមកហេីយ​ ។ សាច់ញាតិឪពុកម្ដាយបានខិតខំនាំជនរងគ្រោះទៅរកគ្រូពេទ្យ និងគ្រូខ្មែរព្យាបាលជំងឺសរសៃប្រសាទនេះដែរប៉ុន្តែមិនជា។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកេីតហេតុឪពុកម្តាយ​បានយកឈ្មោះ​ រិទ្ធ​ ប៊ុនធឿន​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ រស់នៅភូមិតាតុក​០១​ ឃុំមោង​ ស្រុកមោងឬស្សី​ ខេត្ត បាត់ដំបង​ មកចាក់ថ្នាំជំងឺសរសៃប្រសាទ​ នៅផ្ទះពេទ្យ​ ឈ្មោះ​ តុន​ រស់នៅភូមិរាមគន់​ ឃុំគារ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង។ ពេលយកមកដល់​ផ្ទះពេទ្យឈ្មោះ​ តុន​ (ពេទ្យ)​ ក៏បានចាក់ថ្នាំ២ម្ជុល។ បន្ទាប់ពីចាក់ថ្នាំរួចឈ្មោះ​ រិទ្ធ​ ប៊ុនធឿន​ ក៏បានរត់ចេញ​ ពីផ្ទះពេទ្យសំដៅទៅទិសខាងកេីតដោយដៃកាន់កូនកាំបិតចុងស្រួច​ ។ 

មន្ត្រីនគរបាលប៉ុស្តិ៍បានបន្ថែមថា ឃេីញដូច្នេះ​ ឪពុក​ និងម្តាយ​បានរត់ដេញតាមដេីម្បីយកកូនកាំបិតនោះចេញ​ តែឈ្មោះ រិទ្ធ​ ប៊ុនធឿន មិនឈប់​ ហេីយក៏ចូលក្នុងផ្ទះឈ្មោះ​   រិ​ គីម​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ រស់នៅភូមិរាមគន់​ ឃុំគារ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង។ ឃេីញ ដូច្នោះ ឪពុក​និងម្តាយ​ រត់មកតាមក្រោយមកមេីល​ ស្រាប់តែឃេីញ​ ឈ្មោះ​ រិទ្ធ​ ប៊ុន​ធឿននោះ​ បានអា​រ.ក ខ្លួនឯងស្លាប់បាត់ហេីយ​។

បន្ទាប់ពីពិនិត្យសាកសពនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖