ព័ត៌មានទាន់ហេតុការណ៍៖

មានមាត់អត់គម្រប..! ជាប់ខ្នោះ​​ព្រោះគំរាមកំហែងថានឹងសម្លាប់

ចែករំលែក៖

ខេត្តតាកែវ​ ៖​ ដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់​ វេលាម៉ោង ១១និង០០នាទី​ នៅថ្ងៃសុក្រ ០២កើតខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។ 

 ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ព្រោក ភ័ក្ត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ពីបទហិង្សាដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមដីកាលេខៈ៩៩/២០២៣ ចុៈថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ។

   បច្ចុប្បន្ននេះ​ កម្លាំងជំនាញបញ្ជូនខ្លួនជនជាប់ចោទទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖