ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាណន់​ បង្រ្កាបករណីលួចទ្រព្យស​ម្បត្តិអ្នកដទៃឃាត់ខ្លួនមុខសញ្ញាលួចម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ដេីម្បី​ការពារ​សុខ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​បាណន់​ និងទប់ស្កាត់​បទល្មើស​ចោរ​លួច​ ឆក់​ ប្លន់​ នឹងបទល្មេីសផ្សេងៗទៀត​ កម្លាំង​នគរបាល​ជំនាញ​ស្រុក​ បានជិះ​ល្បាត​​ រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញាចោរលួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ ក្នុង​បទល្មើសជាក់ស្តែង​។ នេះបេីយោង​តាមប្រភពព័ត៌មានពីលោកវរសេនី​យ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់​ ​បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២៣។ 

លោកវរសេនី​យ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់​ បានឱ្យដឹងទៀតថា​ ជារៀង​រាល់​ថ្ងៃ​យប់​លោកតែងតែដឹកនាំកម្លាំងចម្រុះ​ចុះល្បាតក្នុងមូលដ្ឋាន​ ជាក់ស្ដែង​កាលពីល្ងាចម្សិលមិញនេះ​ នៅចំណុចក្រុមទី១៧ភូមិតាង៉ែនឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ស្រាប់​តែ​ប្រទះឃើញ​ជនសង័្សយម្នាក់ឈ្មោះ ព្រឿន ម៉ាច ភេទ ប្រុសអាយុ​១៩​ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់​ កំពុង​ធ្វើការ​សកម្មភាព​លួច​ខ្សែភ្លើង​ និងម៉ូទ័របូមទឹករបស់​ប្រជាពលរដ្ឋ​ ក៏ចាប់ឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវតែម្តង។ 

ជាក់ស្ដែង​វត្ថុតាង​ដកហូតបានរួមមាន៖​ ម៉ូទ័របូមទឹក ចំនួន​០១និងខ្សែភ្លើងជាប់ជាមួយម៉ូទ័រប្រវែង៣៧ម៉ែត្រ ។

សូមជម្រាបជូនថា មូលហេតុដែលធ្វើការឃាត់ខ្លួន​នេះ គឺនៅវេលាថ្ងៃខែខាងលើ ជនសង័្សយចំនួន ០២​នាក់ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដ​ទៃដែលមានឈ្មោះ ម៉ៅ ប៊ឹប ភេទប្រុសអាយុ ៥៣ឆ្នាំ រស់នៅទីកន្លែងកើតហេតុភូមិតាង៉ែន ឃុំតាគ្រាម ស្រុ​កបាណន់ ខណៈដែលជនរងគ្រោះ ដាក់ម៉ូទ័របូមទឹក​នៅពីក្រោយ រោងចាំចំការរបស់ខ្លួនជនសង័្សយចំនួន ០២នាក់បានធ្វើសកម្មភាពលួចយកម៉ូទ័របូមទឹករបស់គាត់ ហើ​យពេលកំពុងធ្វើសកម្ម ភាពនេះ ត្រូវបានម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោឡើង ធ្វើឱ្យជនសង័្សយរត់ចេញពីកន្លែងកើតហេតុ ដោយកាន់យកម៉ូទ័រទៅជាមួយផងប៉ុន្តែរត់បានតែបន្តិចត្រូវបានជនរងគ្រោះនិងអ្នកភូមិជួយចាប់បានម្នាក់​ ដូចមានឈ្មោះខាងលើ រីឯបក្សពួកម្នាក់ទៀតរត់ គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ។

បច្ចុប្បន្ន​នៅព្រឹកថ្ងៃសៅរ៍​ទី​១៩​ ខែសីហា​នេះ​ សមត្ថកិច្ចនគរបាលស្រុកបានរៀបចំក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិ វិធីច្បាប់ហើយរីឯវត្ថុតាងបានប្រគល់ជូនម្ចាស់យកទៅប្រើប្រាស់វិញ៕

ដោយ៖ អរុណរះ


ចែករំលែក៖