ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចជំនាញបានបញ្ជូនជនដៃដល់ទៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣នេះ បន្ទាប់ពីជនដៃដល់យកទួណឺវីសចាក់ក្មួយប្រសាប្រុសបណ្តាលឱ្យរងបួសធ្ងន់ ។
ជនសង្ស័យមានឈ្មោះ ហុត សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផឹកស្រាស្រវឹង ព្រមទាំងបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ឈ្មោះ អ៊ុំ ផាត អាយុ៤៤ឆ្នាំ ។ បន្ទាប់មកប្រពន្ធក៏បាននាំកូនគេចមកសម្រាកនៅផ្ទះឪពុក ឈ្មោះ ង៉ែត ម៉ៅ អាយុ៦៧ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយមកឈ្មោះ ហុត សំណាង បានតាមមករកប្រពន្ធ ហើយបានស្រែកឡូឡា។ ពេលនោះក៏មានឈ្មោះ សំ ពីឡា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជាមួយគ្នាត្រូវជាក្មួយប្រសាបានមកហាម ហើយដេញជនសង្ស័យឱ្យចេញ ស្រាប់តែឈ្មោះហុត សំណាង បានយកទួណឺវីសចាក់ទៅលើឈ្មោះ សំ ពីឡា បណ្តាលឱ្យរងរបួសក្រោមដោះខាងឆ្វេង។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើបានគេចខ្លួនបាត់ទៅ។
គួររំលឹកផងដែរថា កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍សែនដី បានឃាត់ខ្លួនឈ្មោះ ហុត សំណាង នៅនឹងផ្ទះមកសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាយកទួណឺវីសចាក់ទៅលើជនរងគ្រោះ ប្រាកដមែន៕
ដោយ៖ សហការី