ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ចាប់ពីយប់នេះទៅ សម្តេចអាចចូលដំណេក មុនម៉ោង១២យប់ហើយ ខណៈកន្លងទៅសម្តេច មិនដែលបានចូលដំណេក មុនម៉ោង១២យប់នោះទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ៖ ចាប់ពីយប់នេះទៅ សម្តេចអាចចូលដំណេក មុនម៉ោង១២យប់ហើយ ខណៈកន្លងទៅសម្តេច មិនដែលបានចូលដំណេក មុនម៉ោង១២យប់នោះទេ

សម្តេចតេជោបញ្ជាក់ថា : * ការងារនៅនីតិបញ្ញត្ដិ ឬការងារគណបក្សក្ដី មិនរវល់ដូចការងារ ដែលខ្ញុំធ្វើក្នុងរយៈពេលកន្លងទៅ […] ខ្ញុំមិនដែលបានដេក មុនម៉ោង១២នោះទេ តែពីពេលនេះទៅ ខ្ញុំអាចដេកមុនម៉ោង១២ ចាប់ពីយប់នេះទៅ

សម្តេចតេជោថ្លែងបន្តថា *គ្មានអ្នកណាស្គាល់ខ្ញុំ និងស្គាល់ការងារខ្ញុំ ជាងខ្ញុំនោះទេ ដូច្នេះខ្ញុំមានភារកិច្ច ដែលត្រូវធ្វើកិច្ចការងារនោះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ អាចដឹងបានអំពីវិធីសាស្ដ្រដឹកនាំ និងធ្វើការងារ ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់បន្តអនុវត្តអភិក្រមទាំង៥ឱ្យបានម៉ឺងម៉ាត់។ 

សូមជម្រាបជូនថា, នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តអនុវត្តន៍អភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) ឱ្យបានម៉ឺងម៉ាត់។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំនឿជាក់ផងដែរថា រាជរដ្ឋាភិបាលថ្មី នឹងបន្តអនុវត្ត និងជំរុញបន្ថែមនូវការអនុវត្តអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់ ខណៈ អភិក្រមទាំង៥នេះ បង្កើតឡើងក្នុងគោលបំណងពង្រីងការអនុវត្តការងាររបស់មន្ដ្រីរាជការឱ្យមានប្រសិទ្ធខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចមិនអាចបង្ខំឱ្យរាជរដ្ឋាភិបាលទទួលយកអភិក្រមនេះទេ ប៉ុន្តែមន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែអនុវត្តន៍អភិក្រមនេះជាចាំបាច់៕

ដោយ ៖ សិលា


ចែករំលែក៖