ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកឡើងចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម :

១- ខ្លួនឯងធ្វើខុសច្បាប់ហើយ = មកអំពាវនាវរកការបង្រួបបង្រួមជាតិ បង្រួបបង្រួមជាតិយ៉ាងម៉េចកើតមានតែទៅតុលាការនិងចូលគុកទើបត្រឹមត្រូវ។

២- ពួកអាយ៉ងនិយាយថាជាការបោះឆ្នោតក្លែងក្លាយ = ជាការវាយក្បាលចៅហ្វាយនាយដែលទទួលស្គាល់ការបោះឆ្នោត?

៣- តំណាងរាស្ត្រជាប់ឆ្នោតថ្មីបានប្រជុំដំបួងរដ្ឋសភានិងស្បថចូលកាន់តំណែងរួចហើយ = តើជាការបោះឆ្នោតមែនទែនឬក្លែងក្លាយ?

៤- នៅថ្ងៃទី២២សីហានេះរាជរដ្ឋាភិបាលថ្មីនឹងទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា = និងនៅរសៀលថ្ងៃ២២សីហានេះដែររាជរដ្ឋាភិបាលនឹងទៅស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំងជាបង្គ្រប់លក្ខណៈសម្បត្តិតាមរដ្ឋធម្មនុញ្ញ។

៥- ចាប់ពីថ្ងៃទី២៣សីហាតទៅពួកប្រឆាំងកប់យោបល់លែងមានអីនិយាយផ្ទុយពីការពិតទៀតហើយ = ទោះជានៅចចេះនិយាយក៏គ្មាននរណាស្តាប់ដែរ។

៦- ការនិយាយដោយគ្មានអ្នកស្តាប់ = គឺជាការនិយាយអត់ន័យនិងគ្មានបានការ។

៧- ដល់ប្រើអស់ល្បិចបំផ្លាញជាតិនិងការបោះឆ្នោត = បែរជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ៣ជំនាន់ប្រមាថអង្គព្រះមហាក្សត្រនិងសម្តេចតេជោ ហ៊ុន សែន ជាថ្មី។

៨- ការប្រមាថអង្គព្រះមហាក្សត្រនិងសម្តេចតេជោ ហ៊ុន សែន ជាថ្មី = ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់កាន់តែឯកោពីសង្គមកម្ពុជា។

៩- ការប្រមាថអង្គព្រះមហាក្សត្រជាថ្មី = ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់កាន់លែងមានលទ្ធភាពមកជាន់ទឹកដីកម្ពុជា។

១០- ទណ្ឌិត សម រង្សី មិនសមជាដៃគូនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ទេ = ធ្វើនយោបាយ៣០ឆ្នាំ សម្លាប់តែខ្លួនឯង ហើយចោទថាសម្តេចតេជោជាអ្នកសម្លាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖