ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្តី្រ !
តាងនាមរដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋកូរ៉េ ខ្ញុំមានកិត្តិយសសូមសម្ដែងការអបអរ សារទរយ៉ាងស្មោះត្រង់អស់ពីដួងចិត្ត ជូនចំពោះឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានកសាងទំនាក់ទំនងការទូតជាថ្មីក្នុងឆ្នាំ១៩៩៧, ប្រទេសកម្ពុជា និងកូរ៉េបាន និង កំពុងអភិវឌ្ឍជាបន្តបន្ទាប់នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពលើវិស័យជាច្រើនមាន · ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍការផ្លាស់ប្ដូរទំនាក់ទំនង រវាងប្រជាជនជាដើម។ ជាពិសេស ខ្ញុំមានក្តីរីករាយ ដោយបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ ជាមួយនឹង លោកឪពុករបស់ឯកឧត្ដមបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ដីពីវិធានការសម្រាប់ ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំមុន ដែលត្រូវបានប្រារព្ធឡើងប្រកបដោយជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា ដែលជាប្រធាន អាស៊ាន។
ខ្ញុំមានបំណងបន្តនូវកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកឧត្តមបណ្ឌិត ក្នុងការអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរប្រកបដោយបរិយាប័ន្ន និងដើម្បីអត្ថប្រយោជន៍រួមគ្នាបន្ថែមទៀត ហើយក៏សង្ឃឹមថានឹងអាចរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត ជាមួយនឹងកម្ពុជា តាមរយៈ គំនិតផ្តួចផ្តើមសាមគ្គីភាពសាធារណរដ្ឋកូរ៉េ-អាស៊ាន (KASI) ក្នុង ក្របខ័ណ្ឌអាស៊ានផងដែរ។
ខ្ញុំសូមសម្ដែងការអបអរសារទរសាជាថ្មីម្តងទៀត ចំពោះការចូលកាន់តំណែងថ្មីរបស់ឯកឧត្តម បណ្ឌិត ព្រមទាំងសូមជូនពរដល់ឯកឧត្តមបណ្ឌិត សូមប្រកបដោយសេចក្តីសុខចម្រើន និងសូមឱ្យ ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវវិបុលភាពប្រកបដោយចីរភាព។
ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉
យូន សក យ៉ល
ដោយ ៖ សិលា