ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសជូនជនរួមជាតិ កម្ពុជា និងតួអង្គពាក់ព័ន្ធទាំងអស់ជ្រាប អំពីអាទិភាពគោលនយោបាយសំខាន់ៗ និងការប្តេជ្ញ ចិត្តយ៉ាងមុតមាំឥតងាកររបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវ កម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយ តបទៅនឹងសំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន។
ផ្អែកលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣- ២០២៨» របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត នាថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅនេះ, រាជរដ្ឋាភិបាលបាន រៀបចំ “កម្មវិធីនយោបាយ» របស់ខ្លួន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ឈរលើមូល- ដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ ដូចជាបរិការណ៍ជាតិ និង អន្តរជាតិ នាបច្ចុប្បន្ន និង ទៅអនាគត ព្រមទាំងដោយយកចិត្តទុក ដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន, “កម្មវិធីនយោបាយ» នេះ បានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ, គោលនយោបាយចម្បងៗជាអាទិភាព, គោលនយោបាយអភិវឌ្ឍតាមវិស័យ និង កម្មវិធីគោលនយោបាយជាអាទិភាព ដែលត្រូវចាប់អនុវត្តពីឆ្នាំ ២០២៣ តទៅ, ដែលជាក្របខ័ណ្ឌសម្រាប់តម្រង់ទិសការងាររបស់រាជរដ្ឋាភិបាល ក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន នៅក្នុងនីតិកាលទី ៧ នេះ ។ ក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣, ខ្ញុំបាន ដាក់បង្ហាញ “កម្មវិធីនយោបាយ» នេះ ជូនអង្គរដ្ឋសភា, និង ជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស តាមរយៈរដ្ឋសភា ។
នាយករដ្ឋមន្ត្រីបានបន្តថា : ឈរលើមូលដ្ឋាន «កម្មវិធីនយោបាយ» នេះ, រាជរដ្ឋាភិបាលបានរៀបចំ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១* ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវ “ កម្មវិធីនយោបាយ» របស់ខ្លួន និង ជាមគ្គទេសក៍សម្រាប់ តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ ក្នុងគោលដៅ, ម៉្យាង, បន្តរក្សាឱ្យបានរឹងមាំនូវ ចលនការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំ និង ពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេច បាននាពេលកន្លងមក; និងម៉្យាងទៀត, កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃ ការអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួច លើគ្រប់វិស័យ ។ លោកបណ្ឌិតបន្តថា, ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ ប្រកាសដាក់ “យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី ១» ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រី លើកទី ១ របស់យើង, ក៏ដូចជា ជូនដៃគូ អភិវឌ្ឍន៍ និង គ្រប់តួអង្គពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី, ដើម្បីជ្រាប និងរួម សហការគ្នាជាធ្លុងមួយ ក្នុងការជំរុញអនុវត្តឱ្យសម្រេចជោគជ័យ តាមការទន្ទឹងចង់បានរបស់ ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត ។
នេះជាសុន្ទរកថា លោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ២០២៣៕
ដោយ ៖ សិលា