ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកដឹកជញ្ជូនអាហាររបស់APP WOWNOW ផ្ទុះការតវ៉ាដោយក្រុមហ៊ុនទម្លាក់ថ្លៃដឹក!

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកដឹកជញ្ជូនអាហារតាម App របស់ក្រុមហ៊ុន​ WOW NOW បានប្រមូលផ្ដុំគ្នា​ នៅ​ខាង​មុខ​សាខាក្រុមហ៊ុន WOW NOWដេីម្បីធ្វើការ​តវ៉ាទាមទារ​ឲ្យក្រុមហ៊ុន​រក្សា​តំលៃ​ឈ្នួល​ដឹកឲ្យនៅ​ដូច​ដើម​ នឹងសូមអោយក្រុមហ៊ុនកុំរិតបន្តឹងការងារខ្លាំងពេក។

ការផ្ទុះការតវ៉ានេះបានធ្វើឡើងកាលវេលាម៉ោង០៣:១០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣​​​ ស្ថិតនៅចំណុចមុខសាខាក្រុមហ៊ុន WOW NOW ស្ថិតនៅផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​ររាជធានីភ្នំពេញ។ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសទម្លាក់តម្លៃឈ្នួលដឹកទាបពេក (មួយជេីងបានត្រឹមតែ ៣០ទៅ៣៥សេន) ។

តាមប្រភពពីអ្នកដឹកជញ្ជូនអាហារតាមម៉ូតូរបស់ក្រុមហ៊ុន​ WOW NOW បានប្រាប់អោយដឹង​ថា​ នេះជាលេីកទី១ហេីយ​ ដែលខាងក្រុមហ៊ុន​បាន​​កាត់បន្ថយ​ប្រាក់​ឈ្នួល ដោយបានដាក់កម្រិតអោយពួកគាត់មិន​ថា​ជិត ឬ​ឆ្ងាយ​ ក៏បញ្ចុះមកនៅត្រឹមតែ៣៥ទៅ៣៧សេន និងឆ្ងាយត្រឹម៥០សេនប៉ុណ្ណោះក្នុងមួយជើង មិនតែប៉ុណ្ណោះថែមទាំងបញ្ជាក់ប្រាប់អ្នកដឹកជញ្ជូនទៀតថាអ្នកណាធ្វេីបានក៏ធ្វេី​ អអ្នកណាធ្វេីមិនបានក៏កុំធ្វើគឺអាចឈប់បាន ដោយមិនខ្វល់ពីបុគ្គលិកឡេីយ ។ 

​ប្រភពដដែលបានបន្តទៀតថា​ បេីគិតតម្លៃឈ្នួលដឹក ក្នុងមួយជេីងត្រឹម​៨០សេនតាមជិតតាមឆ្ងាយ ដោយក្នុង​​មួយ​ថ្ងៃ​​ពួកគាត់ ក្នុងម្នាក់ដឹកបានត្រឹម១០ទៅ១៥ជេីងប៉ុណ្ណោះ​ ហេីយ​ទូទាត់​​ថ្លៃ​ចាក់​សាំង និង​ហូប​បាយ​អស់​ទៅ​ ពួកគាត់នៅ​ត្រឹមតែ​១​ម៉ឺនឬ២ម៉ឺន​រៀល​ប៉ុណ្ណោះ។​ បេីក្រុមហ៊ុនទម្លាក់ថ្លៃដឹក​ក្នុងមួយជេីង បានតែ៣៥ទៅ៣៧សេន​ និងខ្ពស់បំផុតត្រឹមតែ៥០សេន តេីជីវភាពពួកគាត់ទៅជាយ៉ាងណា? ដូច្នេះហេីយទើបពួកគាត់ដែលជាអ្នក​ដឹកជញ្ជូន​អាហារAppរបស់ក្រុមហ៊ុនតាមម៉ូតូធ្វើការប្រមូលផ្ដុំគ្នាតវ៉ាស្នើសុំអោយក្រសួងពាក់ព័ន្ធជួយដោះស្រាយបញ្ហាខាងលើនេះជូនពួកគាត់ផង។

ក្រោយមកក្រសួងការងារបានចុះមកដល់ធ្វើការសម្របសម្រួល ជាមួយក្រុមហ៊ុននិងកម្មករបន្ទាប់មកភាគីខាងក្រុមហ៊ុនក៏បានយល់ព្រមតាមសូមណូមពររបស់ក្រុមអ្នកដឹកជញ្ជូនដោយរក្សានៅតម្លៃដើមវិញ  រួចក្រសួងការងារក៏បានឱ្យភាគីខាងក្រុមហ៊ុន និងក្រុមអ្នកដឹកជញ្ជូនរបស់app ក្រុមហ៊ុន ធ្វើកិច្ចសន្យាជាមួយគ្នាក្រោមការដោះរបស់ក្រសួងការងារដើម្បីបញ្ចប់រឿង។

ក្រោយមកក្រុមអ្នកដឹកជញ្ជូនអាហារតាមapp របស់ក្រុមហ៊ុនក៏បានបំបែកគ្នាទៅធ្វើការរៀងៗខ្លួនឡើងវិញ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖