ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថៃ្ងព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង២០នាទីព្រឹក នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្តី មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖

១- ការប្រកាសឱ្យអនុវត្តនូវ”យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ។

 ២- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ ក្រសួងទំនាក់ទំន ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ។ ៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការ

ព្រំដែន” ។

 ៤- ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ 

 ៥- បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់របាយការណ៍ … សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖

១- ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១“

ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តប្រកបដោយ ជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល ដោយសម្រេច បានសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ចដែលធ្វើឱ្យកម្ពុជាបាន ផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។

ការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាការបន្តពីយុទ្ធ ចតុកោណ ដោយផ្អែកលើបទពិសោធនិងសមិទ្ធផល២៥ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ឆ្នាំទៅមុខ ដោយត្រូវរៀបចំជាយុទ្ធសាស្ត្រអនុវត្តសម្រាប់៥ដំណាក់កាលបន្តបន្ទាប់។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្តស្របតាមអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ និងបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ គោលដៅចម្បង នៃយុទ្ធសាស្ត្រនេះរួមមាន៖ រក្សាចលនាការណ៍នៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ជារួម, ព្រមទាំងកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ការកសាងភាពធន់នៃវិស័យទាំង៥ រួមមានវិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្សនិងសង្គម, និង វិស័យបរិស្ថាននិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបដិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានគោលដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹង វិបត្តិនានា, (២) បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាព ជូនដល់ប្រជាជន កម្ពុជា ជាពិសេសសម្រាប់យុវជន, (៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត ទាប់ជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា, (៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ច វិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម, និង (៥) ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ។

រចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រនេះរួមមាន៖ (១) ស្នូលនៃយុទ្ធសាស្ត្រគឺ ការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច (២) បរិស្ថានគ្របដណ្តប់សម្រាប់ធានាបរិយាកាសអំណោយផលដល់ការអនុវត្ត យុទ្ធសាស្ត្រទាំងមូល, និង (៣) បញ្ចកោណយុទ្ធសាស្ត្រចំនួន៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិង វឌ្ឍនភាពសង្គម ដែលរួមមាន បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស, បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ, បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និង បញ្ចកោណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ផ្តល់អាទិភាពខ្ពស់និងបន្ទាន់លើការជំរុញការ អនុវត្តនូវគោលនយោបាយធំៗជាអាទិភាពចំនួន៥ គោលនយោបាយអភិវឌ្ឍតាមវិស័យចំនួន១៨ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ២០២៣។

តាមរយៈការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គនីតិយុត្តិ អង្គតុលាការ ព្រមទាំងដៃគូអភិវឌ្ឍទ្វេភាគីនិងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងជនរួមជាតិ ទាំងអស់ នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមចំណែកយ៉ាងសកម្មជាមួយោជរដ្ឋាភិបាល ក្នុងការអនុវត្តនូវបណ្តាវិធានការគោលនយោបាយនិងកម្មវិធីផ្សេងៗក្នុងក្របខ័ណ្ឌនៃយុទ្ធកជ័យ បញ្ចកោណ-ដំណាក់កាលទី១ នេះ ឱ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ៗ ២- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកសម្រួលឈោ្មះ “ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច”

នៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ក្នុងគោលបំណងលើកកម្ពស់និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួម ចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។

យោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់ តួនាទីភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា ការប្ដូរឈ្មោះក្រសួងជា “ក្រសួងអធិការកិច្ច” ពិតជាឆ្លើយតបនឹង (១) កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (២) ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និង (៣) បំណងប្រាថ្នារបស់ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

សេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន១០មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ៣- ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត “រដ្ឋលេខាធិការដា្ឋន កិច្ចការព្រំដន” ឈរលើមនសិការនិងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដី ផ្សារភ្ជាប់ ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយនិងសន្តិសុខសង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ រដ្ឋសភា នៅតែបន្តផ្តល់តម្លៃកិច្ចការព្រំដែន ជាកិច្ចការដ៏មានសារៈសំខាន់ ជាអាយុជីវិតរបស់ជាតិ និងជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត និងដោយប្រកាន់ខ្ជាប់ ឥតងាករនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលសម្រេចបង្កើត ។ដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណង បង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រងនិងសមត្ថកិច្ច ពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ ព្រមទាំងការអភិវឌ្ឍតំបន់ព្រំដែន ទុកជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងលើកស្ទួយការថែរក្សា សមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំនិងចង្អុល បង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ឱ្យឋិតថេរ គង់វង្ស យូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរ គ្រប់ជំនាន់ សំដៅថែរក្សាសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ព្រំដែន។

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរៀបចំឡើង ចំនួន៨មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

៤- ការណនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណ:រដ្ឋមន្តី្រ លោកកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានណែនាំដល់អង្គគុណវិទបង្កើ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់បំផុត នូវរបៀបរបបការងារនិងការពិត ដែលមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៦១ សសរ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ៥- បញ្ហាផ្សេងៗ

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖

– រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្ដល់ជំនឿនិងការគាំទ្រយ៉ាងធំធេងនូវកិច្ចដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត គាំទ្រដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា

– លោកកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នឹងដឹកនាំវេទិកា រាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្តាប់នូវមតិយោបល់និងសំណូមពរផ្សេងៗ ក៏ដូចជាដាក់ចេញនូវវិធានការមុតស្រួចនិងជាក់ស្ដែង ដើម្បីបន្តជំរុញគាំទ្រដល់វិស័យឯកជនដែលជា កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច

– រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើកនិងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដែល បានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវនៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូលដែល មានលក្ខណៈជាទស្សនៈពហុគំនិតពីបណ្តាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ ការស្ថាបនាជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖