ខេត្តកណ្តាល ៖ សេចក្តីបំភ្លឺព័ត៌មាន! របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសារធារណជនពាក់ព័ន្ធករណីយុវជនពីរអ្នកបង្ហោះម៉ូតូ នៅចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់រួមមាន៖
១.ឈ្មោះ ឡាក់ សុវិរៈ ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។
២.មិនទាន់ស្គាល់អត្តសញ្ញាណកំពុងរត់គេចសមត្ថកិច្ចស្វែងរកបន្ត។
បច្ចុប្បន្ន យុវជនខាងលើ រួចទាំងវត្ថុតាងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
លោកស្នងការបញ្ជាក់ថា ៖ #អ្នកក្លាហ៊ានហោះលើដងវិថីពីស្អាងមកតាខ្មៅ #នៅសល់មួយទៀត មានស្លាបក៏រត់មិនរួចដែរ ក្រុមចៃសង្គម។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបតាមការគួរ! ៕
ដោយ ៖ សិលា