ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលសហការត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្ក្រាប​ទល្មើស​គ្រឿងញៀន និងសារ​ធាតុគី​មីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុុកជាប់ព្រំដែន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនី​យ៍ទោ​ ដាញ់​ អេងប៊ុនចាន់ ​ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំ​ង​គ្រឿងញៀន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានដឹកនាំ​កម្លាំង​ចុះសហការត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្ក្រាប​ទល្មើស​គ្រឿងញៀន និងសារ​ធាតុគី​មីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុុកជាប់ព្រំដែន។ 

ក្នុងប្រតិបត្តិការនោះកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់​ព័ន្ធសរុប ៨៧នាក់ ក្នុងនោះ ៖

-ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ចំនួន ០៩រូ​ប ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃន តារា​សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការ (អ.ជ.ប.គ.ញ )។ 

-ប្រតិភូលេខាធិការដ្ឋានខេត្តបាត់ដំបងចំនួន ០៣រូប ដឹកនាំដោយ ឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត 

-កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន ១៧រូប

-កម្លាំង កងរាជអាវុធហត្ថខេត្ត ០៩រូប

-កម្លាំងអធិការដ្ឋាននគរបាលស្រុក កំរៀង ៣០រូប

-កម្លាំងវរការពារព្រំដែនគោក ៨១៩​ចំនួន១១រូប

-កម្លាំងកងរាជអាវុហត្ថស្រុកកំរៀង ០៨រូប។ 

បានចះុអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើស​គ្រឿងញៀន និងសារធាតុគីមីផ្សំ​គ្រឿងញៀនខុសច្បាប់ ចំនួន​០១​គោលដៅ នៅត្រង់ចំណុចក្រុមទី៦ ភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង  ក្នុងនោះ ៖

-រថយន្តធុនធំ ៣៥ គ្រឿង មនុស្ស​៧៣នាក់​ ស្រី១៤នាក់ 

-រថយន្តធុនតូច ៧៨ គ្រឿង មនុស្ស៩៩នាក់.ស្រី១៨នាក់

-ម៉ូតូ ៣៥ គ្រឿង មនុស្ស៤៣នាក់។ 

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់ឡើយ៕

ដោយ៖ អរុណរះ


ចែករំលែក៖