ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ផ្ទេរ និងតែងតាំងរដ្ឋលេខាធិការ និងអ​នុរដ្ឋលេខាធិការ១២រូប

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ១២រូប។ នេះបើយោងតាមព្រះរាជក្រិត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ 

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ : 

មាត្រា១ : ផ្ទេរ និងតែងតាំងមុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ១២រូប៖

១- ឯកឧត្តម ហ៊ុយ វណ្ណៈ ពីរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ មកជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។ 

មាត្រា២ : ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕ 

ដោយ ៖ សហការី


ចែករំលែក៖