អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសាទរចំពោះការដឹកនាំរបស់ប្រធានក្រុម Bruno Fernandesបន្ទាប់ពីកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានរក្សានៅនាទីចុងក្រោយជ័យជម្នះ ៣ទល់២ លើក្រុម Nottingham Forest នៅ Old Trafford ពីការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រនៅនាទីទី៧៦។
លោក Ten Hag បានគាំទ្រជំនាញភាពជាអ្នកដឹកនាំរបស់ Fernandesនៅមុនការប្រកួតចំពេលមានការអះអាងពីអ្នកវិភាគមួយចំនួន រួមទាំងលោក Micah Richards ថា កីឡាករវ័យ២៨ឆ្នាំរូបនេះមានអារម្មណ៍ល្អក្នុងការធ្វើជាប្រធានក្រុមដ៏ល្អ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ទទួលបានរង្វាន់ជាមួយនឹងទម្រង់លេងដ៏ល្អពីខ្សែបម្រើរបស់គាត់ ខណៈដែល Manchester United បានវាយបកដើម្បីឈ្នះក្រុមភ្ញៀវ បើទោះបីជាតាមពីក្រោយដោយគ្រាប់បាល់២គ្រាប់ក្នុងរយៈពេល៤នាទីក៏ដោយ។
នៅក្នុងទម្រង់លេងដែលពោរពេញទៅដោយការច្នៃប្រឌិត Fernandesបានបង្កើតគ្រាប់បាល់តាមស្មើសម្រាប់ខ្សែបម្រើ Casemiro មុនពេលគាត់ស៊ុតបាល់ប៉េណាល់ទីដែលឈ្នះការប្រកួតបន្ទាប់ពី Marcus Rashfordត្រូវបានពិន័យដោយសារការខ្ទាស់ជើងពីសំណាក់ Danilo ។
លោកTen Hag បាននិយាយថា “នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់គាត់បានប្រកួតដ៏ល្អមួយនៅកម្រិតខ្ពស់បំផុត។ គាត់កំពុងរក្សាភាពស្ងប់ស្ងាត់ ជាមួយនឹងអារម្មណ៍ស្ថិតក្រោមការគ្រប់គ្រង។ គាត់មានភាពប៉ិនប្រសប់ក្នុងការវាយលុក និងធ្វើឱ្យមានភាពខុសគ្នា ខ្ញុំពិតជារីករាយជាមួយនឹងការសម្តែងរបស់គាត់” ។
ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន៣ពិន្ទុបន្ថែម ក្រោយពីចាញ់ក្រុម Tottenham កាលពីសប្តាហ៍ទី២នៅ Premier League រដូវកាលនេះ ដោយកំពុងឈរលេខ៦បណ្តោះអាសន្នមាន៦ប្រកួត បន្ទាប់ពីឈ្នះ២ និងចាញ់១ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)