ព័ត៌មានទាន់ហេតុការណ៍៖

Mbappe រកបាន២គ្រាប់ជួយ PSG ដណ្តើមបានជ័យជម្នះជាលើកដំបូងរដូវកាលនេះ

ចែករំលែក៖

គ្រាប់របស់ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឱ្យក្រុមយក្សបារាំងParis St-Germain ផ្តួលក្រុមភ្ញៀវ Lens ក្នុងលទ្ធផល៣ទល់១ ដើម្បីដណ្តើមបានជ័យជម្នះលើកដំបូងនៅ Ligue 1 រដូវកាលនេះ។

ការចាប់ផ្តើមដំបូងនៃយុទ្ធនាការរបស់ក្រុម PSG បន្ទាប់ពីមានជម្លោះលើអនាគតរបស់ Kylian Mbappe នៅក្លិប ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានរកគ្រាប់បាល់ដំបូងនៅនាទីទី៥២ និង១គ្រាប់ទៀតនៅចុងម៉ោងនាទីទី៩០

គ្រាប់បាល់ទី១របស់ PSG រកបានដោយកីឡាករ Marco Asensio នៅតង់ទី១ នាទីទី៤៤។ ក្រោយពីក្រុមម្ចាស់ផ្ទះនាំមុខ៣គ្រាប់ហើយ នៅចុងម៉ោងគឺនាទីទី៩០+ កីឡាករ Morgan Guilavogui រកបាន១គ្រាប់ដើម្បីលួងចិត្តអ្នកគាំទ្រ

Mbappe ដែលបានចូលលេងជាកីឡាករបម្រុងដើម្បីស៊ុតបញ្ចូលទីនៅ Toulouse កាលពីចុងសប្តាហ៍មុនមានឱកាសស៊ុតបាល់បញ្ចូលទី យ៉ាងល្អបំផុតរបស់ PSG ក្នុងតង់ទីមួយ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Lens Brice Samba ការ​រត់​យ៉ាង​ខ្លាំង​ពី Vitinho បាន​បង្កើត​ការ​បើក​ចំហ​សម្រាប់ Asensio ដែល​ការ​ស៊ុត​របស់​គាត់បាន​ទាត់​ចេញ​ពី​ខ្សែ​ការពារ​បន្តិច។

បន្ទាប់ពីទទួលជ័យជម្នះនេះក្នុងរដូវកាលថ្មីធ្វើឱ្យក្រុមរបស់លោក Luis Enrique ឡើងឈរលេខ៤ មាន៥ពិន្ទុ ក្នុង៣ប្រកួតកន្លងមក ការប្រកួតបន្ទាប់របស់ PSG គឺត្រូវប៉ះក្រុមម្ចាស់ផ្ទះ Lyon នៅថ្ងៃទី៤ ខែកញ្ញាខាងមុខសម្រាប់សប្តាហ៍ទី៤ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖