ភ្នំពេញ ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចមួយ បែងចែកភារកិច្ចដល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទាំង២៩នាក់។
ប្រការ ២ : រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលអនុវត្តបន្ថែមនូវការងារផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
ប្រការ៣ : រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១រូបៗ មានជំនួយការ ៤រូប ក្នុងនោះ ១រូប មានឋានៈស្មើ អគ្គនាយក ១រូប។ មានឋានៈស្មើ អគ្គនាយករង និង២រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
ប្រការ ៤ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។
ប្រការ៥ : ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ ៖ សិលា