ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយលើកយកចំណុចសំខាន់ៗ ចំន៧ ១០ ដូចខាងក្រោម : 

១- អ៊ុំ សំអាន ជាតំណាងរាស្ត្រជាប់ឆ្នោតនាឆ្នាំ២០១៣ = ចាប់ពីឆ្នាំ២០១៧ មក អ៊ុំ សំអាន លែងជាតំណាងរាស្ត្រទៀតហើយ។

២- គឹម សុខ មិនមែនជាអ្នកវាយតម្លៃសកលលើគ្រប់បញ្ហាដែលកើតឡើងនៅកម្ពុជាទេ =  វាគ្រាន់តែជាជនរត់ចោលស្រុកទៅជ្រកកោននៅបរទេសសុំតែមួយរស់ប៉ុណ្ណោះ។

៣- ទោសកំហុសនៃការជេរប្រមាថនិងលាបពណ៌គណបក្សប្រជាជនកម្ពុជា = គឺជាកំហុសរបស់វិទ្យុអាស៊ីសេរីនិងក្រុមឧទ្ទាមក្រៅច្បាប់។

៤- អតីតបក្សសាងគ្រោះជាតិបានងាប់បាត់តាំងពីឆ្នាំ២០១៧មកម៉្លេះ = ដូច្នេះគ្មានមន្ត្រីអតីតបក្សប្រឆាំងមួយនេះទៀតទេ។

៥- ជាការអសីលធម៌និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ = ដែលវិទ្យុអាស៊ីសេរីយករឿងបុគ្គលភាពឯកជនភាពបុគ្គលគេមកផ្សាយជាសាធារណៈ?

៦- ក្រោយពេលអ្វីៗក្លាយទៅជាលទ្ធផលពិតស្របតាមនីតិវិធីច្បាប់អស់ហើយ = ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងអស់អីនិយាយ បានត្រឹមធ្វើជាអ្នកទាយវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាផ្ទុយពីការពិត?

៧- ចង់រាជរដ្ឋាភិបាលកម្ពុជាក្បាលធំក្បាលតូចគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា = ហេតុអីក៏មកឈឺក្បាលវិលមុខដល់ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងដែលគ្មានការទទួលខុសត្រូវអីសោះនោះ?

៨- អ៊ុំ សំអាន ជាតំណាងរាស្ត្រជាប់ឆ្នោតតាំងពីឆ្នាំ២០១៣ = នៅឆ្នាំ២០២៣ អ៊ុំ សំអាន លែងជាតំណាងរាស្ត្រទៀតហើយនៅតែនិយាយអីទៀត?

៩- មានរាជរដ្ឋាភិបាលក្បាលធំឬតូចក៏ជារដ្ឋាភិបាលដែរ = វាគ្រាន់បើជាងរដ្ឋាភិបាលអត់ក្បាលដូចក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំង?

១០- ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងដល់អស់អីនិយាយ = មានតែពាក្យបន្តុះបង្អាប់ បំប៉ោង ញុះញង់បំបែកបំបាក់បន្ទាបន្ថោក មួលបង្កាច់ និងប្រឌិតរឿង ៕

ដោយ ៖ សហការី


ចែករំលែក៖