ភ្នំពេញ ៖ ការកោសសាច់ស្រោមសួត អាចជួយរុករករោគវិនិច្ឆ័យច្បាស់លាស់ នៃទឹកដក់ក្នុងស្រោមសួត ។ នេះជាវិធីសាស្រ្តដែលសាមញ្ញ ពុំសូវមានគ្រោះថ្នាក់ និងផល់វិបាកដែលប៉ះពាល់ដល់អ្នកជំងឺតិចតួចបំផុត ហើយនិងទទួលបានូវរោគវិនិច្ឆ័យពិតប្រាកដ មុនពេលដែលយើងប្រើប្រាស់ វិធីសាស្រ្តផ្សេងៗដែលប្រឈមមុខនិងគ្រោះថ្នាក់ ដើម្បីឈានទៅដល់ការព្យាបាល។ ការកោសសាច់ស្រោមសួតមានការចាំបាច់ គឺដើម្បីបែងចែកមូលហេតុនៃទឹកដក់ក្នុងស្រោមសួត (Pleurésie exsudative à lymphocytaire)។
ក) អ្វីទៅជាការកោសសាច់ស្រោមសួត?
ការកោសសាច់ស្រោមសួត ជាការកោសយកបំណែកតូចល្អិត ៣ទៅ៤ដុំនៃស្រោមសួតផ្នែកខាងក្រៅ(Plèvre parietale) ដើម្បីបានដុំសាច់យកទៅវិភាគកោសិការ(Anatomopathologie)។
ខ) មូលហេតុអ្វី ដែលតម្រូវឲ្យមានការកោសសាច់ស្រោមសួត?
ការកោសសាច់ស្រោមសួត ភាគធ្វើលើអ្នកជំងឺ
– មេរោគរបេង(Tuberculose)
– មហារីកស្រោមសួត(Mésotheliome pleural)
– មហារីកសរីរាង្គផ្សេងៗដែលរាលដាលមកស្រោមសួត (Métastase pleural)
– Maladie systèmique
គ)ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យ នៃជំងឺទឹកដក់ក្នុងស្រោមសួត(Pleurésie) ដែលជារឿយៗវាមិនមានភាពងាយស្រួលនោះឡើយ។ ដោយហេតុនេះការកោសសាច់ស្រោមសួត(La ponction biopsie pleurale aveugle) គឺជាវិធីសាស្រ្តមួយ ពុំសូវមានគ្រោះថ្នាក់ និងជួយឲ្យយើងអាចរកឃើញនូវមូលហេតុច្បាស់លាស់ដែលបណ្តាលអោយមានទឹកដក់ក្នុងស្រោមសួត ។
សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សហការី