ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៨នាក់ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៨នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៤ករណី ទូទាំងប្រទេសកម្ពុជា​ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៧៨នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣៤នាក់ (ស្រី ៣នាក់)។​ ដាំដុះ ១ករណី ឃាត់ ០នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១៧ករណី ឃាត់ ៤៤នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧១,២៥ក្រាម និង ៤កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៦៧,៣៩ក្រាម។​ និងកញ្ឆា  ស្មេីនិង​ ៣៥៨ដើម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖​ 

១ / មន្ទីរ៖ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ ស្រី ២នាក់។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ១នាក់។

៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,០ក្រាម។

៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៩ក្រាម។

៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៩១ក្រាម។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ ចាប់យក Ice ១,៦៣ក្រាម។

៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៧,៤៤ក្រាម។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។

៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៤កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ke ៦,២៥ក្រាម។

២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ០,៣៣ក្រាម។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យក Ice ២៩,៤៣ក្រាម និង Ke ៦១,១៤ក្រាម។

៤ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ដាំដុះ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ១៨,៩២ក្រាម និងកញ្ឆា ៣៥៨ដើម ៕

ដោយ​៖ សហការី​


ចែករំលែក៖