ភ្នំពេញ ៖ ម្ចាស់មន្ទីរព្យាបាល និង សម្ភព ឥន្រ្ទទេវី១ ដែលប្រើហិង្សាលើយុវជនម្នាក់ដល់ទៅ ៥កំផ្លៀង ហើយមិនមានឆន្ទៈក្នុងការដោះស្រាយ តាមនីតិវិធី បែរជាព្យាយាម ធ្វើការបកស្រាយ ហាក់ដូចជាគ្មានហេតុផលសមរម្យ ក្នុងចេតនាអាក្រក់ ទម្លាក់កំហុសមកលើជនរងគ្រោះ នឹងបង្កើត អង្គហេតុថ្មី ដើម្បីដាក់បន្ទុកលើយុវជនរងគ្រោះ ដោះបន្ទុកខ្លួនឯង បន្ទាប់ពីអ្នកលេងតាមបណ្ដាញទំនាក់ទំនងសង្គម facebook គេហទំព័រ អនឡាញ TikTok ប្រព័ន្ធផ្សព្វផ្សាយ ព្រោងព្រាត រិះគន់ចំពោះស្ត្រីទំនើងរូបនេះ តាំងពីព្រឹកព្រលឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែសីហា , ចុងក្រោយបកស្រាយ ដូចរៀបចំឈុតឆាក ក្នុងន័យ វាយប្រហារមកលើ អ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គម ហើយបង្កើតនូវអង្គហេតុចោទប្រកាន់មកលើជនរងគ្រោះទៅវិញ។ ការបកស្រាយបែបនេះ ! ជាសិទ្ធិរបស់គាត់ ប៉ុន្តែមន្ត្រីនគរបាលយុត្តិធម៌ ត្រូវស៊ើបអង្កេត ស្រាវជ្រាវ រកអោយឃើញការណ៍ពិត ដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យគូភាគីទាំងសងខាង ជាពិសេស សូមឱ្យស្ត្រីម្ចាស់គ្លីនិកនេះ បង្ហាញកាមេរ៉ាសុវត្ថិភាព តើដូចគាត់និយាយឬទេ ?
សូមបញ្ជាក់ថា : ខាងក្រោមនេះគឺជាពាក្យរបស់ស្ត្រីខាងលើ ធ្វើការបកស្រាយ ទៅកាន់អ្នកលេង facebook និងគេហទំព័រ ដោយបញ្ជាក់យ៉ាងដូច្នេះថា :
លោកពូ ក្មួយសុំបញ្ចេញយោបល់បន្តិច :
-សុំឲ្យលោកពូស្តាប់ភាគីទាំងសងខាងសិន កុំស្តាប់តែម្ខាងហើយវាយតំលៃម្ខាងទៀត ព្រោះស្តាប់តែម្ខាងចឹងគេនិយាយយកតែខ្លួនគេត្រូវប៉ុណ្ណោះ មិនដែលនិយាយពីចំណុចខុសគេទេ!
-តាមពួកខ្ញុំ ដែល នៅក្នុងការកើតហេតុនឹងពិតប្រាកដឃើញ:
ប្អូនប្រុសនឹងស្រវឹងជោកជាំខ្លាំងមែនទែន ធុំស្រាហួង បើកម៉ូតូមកបុកឡានគេចតនៅស្ងៀម១យប់ ក្នុងគ្លីនិកពេលបៀកភ្លឺ ហើយម្ចាស់ឡានអត់នៅកន្លែងនឹងទេ គាត់ដឹងតាមរយៈបុគ្គលិកcallប្រាប់គាត់ទេ ទើបគាត់មកជួបប្អូនប្រុសនឹងពេលភ្លឺនឹង!
-ម្ចាស់ឡាននឹងសុំអោយបុរសបុកទ្បានខលរកញាតិ ឪពុកម្ដាយ បងប្អូន តែ បុរសនឹងថាអត់មានម៉ែឪទេ កូនកំព្រា ( ហ៊ានហៅគាត់មកស្បថអត់ បេីមិនជឿ ) ហេីយគាត់ដេីរចាប់ និង ទាញដៃជេីងគេពេញនឹង ព្រោះគាត់ស្រវឹងជោកធុំខ្លិនស្រាពេញគ្លីនីក ក្អួតខាកស្ដោះ ដេីរទន់ខ្លួន រកបង្ខំពេទ្យចាក់ថ្នាំឲ្យគាត់ បេីមិនជឿថាគាត់មិនស្រវឹង ទាំងខ្លួនគាត់ធុំស្រាហួង ពួកខ្ញុំអោយគាត់ដេកសិននៅកន្លែងទទួលភ្ញៀវ តែគាត់ងេីបមកទាញវាស់ដៃអ្នកគ្រូពេទ្យ ថាគាត់មិនស្រវឹង ហេីយចង់ជិះម៉ូតូ តែដោយសារឃេីញគាត់ស្រវឹងដេីរទន់ខ្លួន ទេីប ក្រុមគ្រូពេទ្យ សន្តិសុខ ខ្លាចគាត់បេីកម៉ូតូ បុកក្មេង ឬ ប្រជាជនតាមដងផ្លូវ ប៉ះពាល់អាយុជីវិត គេ ទេីប អ្នកគ្រូគាត់ថាអោយ សង ៣០០ដុល្លារ ហេីយចាំម៉ាក់ប៉ា បងប្អូន មកយក និង បូលីសមកសិន ទៅ គោលបំណងមិនចង់អោយបុរសស្រវឹងបាត់ស្មារតីនោះធ្វេីដំណេីរតាមដងផ្លូវសាធារណៈ ជ្រុលបុកជីវិតមនុស្សដូចបុកទ្បាន កំពុងចតក្នុងចំណតស្ងៀម ប៉ុណ្ណោះ សូមបងប្អូននិង សារព័ត៌មានជ្រាបនូវព័ត៌មានពិត ផង យកទៅពិចារណា មុនផុស ។
តែប្អូននឹងថាអត់មានឪពុកម្ដាយទេ សូម្បីបងប្អូនក៏គ្មានដែរ កូនកំព្រា និង គ្មានលុយទេ ថាសុំទោស តែដេីរចាប់ដៃជេីងគេពេញមន្ទីរពេទ្យ ហេីយ សំដីប្អូនប្រុសនឹងនិយាយមកឈ្លើយ ទាំងខ្លួននឹងស្រវឹងជោក ទេីបពួកខ្ញុំ និង អ្នកគ្រូមិនប្រកាន់ រហូត ២ម៉ោងក្រោយ គាត់ដេីរជេរ ចាប់ដៃអ្នកគ្រូ ចាប់សក់ និង ស្ទាប រួចខ្លួនឯងដេីរដោះអាវខ្លួនឯង ហេីយ និយាយស្រែកខ្លាំងៗថា គាត់កូនអ្នកមានទេ មិនមែនក្រ ឪគាត់ផ្កាយ៣ ម្ដាយអ្នកមាន ធ្វេីការងារពេទ្យរុស្ស៊ី បេីកគ្លីនិកធំៗលេីសនឹងទៀត ហេីយគាត់លួចចេញពីផ្ទះទេ មិនមែនក្រទេ ហើយអ្នកនៅក្នុងកើតហេតុនោះឃើញ ប្អូនប្រុសនឹងរកវាយ ស្រ្ដីដែលជាអ្នកគ្រូ និង ចាប់ខ្លួនប្រាណ ព្រោះឃេីញអ្នកគ្រូស្លៀករូបគេងយប់ គាត់ទេីបមកដល់គ្លីនិក ក្រោយពីបុគ្គលិកខលប្រាប់គាត់ ( អ្នកគ្រូ មកពីផ្ទះនៅ អូទ្បាំពិចព្រោះថ្ងៃនឹងជាថ្ងៃ day off របស់គាត់ ) នោះមុនទេ អ្នកជិតខាងប្រុងរត់ទៅជួយអ្នកគ្រូ នោះទៀតផង ហើយក៏កើតជាហេតុ ប្រតាយប្រតប់គ្នាកើតឡើងដេីម្បីការពារខ្លួនការប៉ះពាល់រាងកាយពីបុរស នោះមិនមែនដូចគេ ឬ សារព័ត៌មានផ្សាយនោះទេ ។
ស្រ្តីដែលជាអ្នកគ្រូ នោះដេីរទៅបន្ទប់យាម តែប្អូនប្រុសអត់ហេតុផលទេ ហើយប្អូនប្រុសនឹងបានដើរតាមស្រ្តីនឹងចូលក្នុងគ្លីនិក បំរុងវាយ ចាប់បង្ខំរាងកាយ តែត្រូវមេការឃាត់ទាន់ ហេីយពួកខ្ញុំយល់ឃេីញថា គាត់ស្រវឹងទេីបមិនប្រកាន់ រងចាំបូលីសនិងបងប្អូន បុរសស្រវឹងនឹង មកសិន។
-ម្យ៉ាងវិញទៀតលឺថាឡាននឹងគាត់ទើបតែទិញបាន 2ថ្ងៃទេ ហេីយមិនបានជិះព្រោះគាត់ថាពិបាកជិះធំពេក គាត់ជិះទ្បាន១ទៀត ទៅផ្ទះសិន និង ទៅធ្វេីការសិន ។
ដូច្នោះអារម្មណ៍ដែលឃើញគេជិះមកបុកខូចឡានដែលខ្លួនស្រឡាញ់ទើបនឹងទិញថ្មីៗចឹង តែរឿងថាស្រី ទៅវាយប្រុសនោះ ក៏មិនមានដែរ វាជាការប្រតាយប្រតប់គ្នាការពារការលូកលាន់បែបបុរសស្រវឹង មិនដឹងអី ដេញផាអាប់តាមថ្នល់ ស្រែកឡូឡា ស្រវឹងពេញថ្នល់ អ្នកជិតខាងឃេីញអំពេីបុរសស្រវឹងម្នាក់នេះ ដេីរទ្រេតពេញផ្លូវ ។
ហើយភ្លាមនឹងប្អូនប្រុសនោះបានហៅអ្នកកាសែតដោយចិត្តឯងមកថត និង ជេរប្រមាថ ដុតមន្ទីរពេទ្យ ដុតទ្បាន ហេីយថានឹងទិញទ្បាន បែបនឹងជិះ Lexus 570 ស្អែក ព្រោះអួតបែបនេះវិញ ថាឪគាត់ ផ្កាយ ៣ ម្ដាយអ្នកមាន នៅមុខគ្លីនិកលឺៗថែមទៀត ចេតនាបង្ខូចកេរិ៏្តឈ្មោះគេ ឬ ចង់មានបំណងមិនល្អអ្វី១ មិនមែនចាំដោះស្រាយតាមផ្លូវច្បាប់ទេ ពេលភ្លឺ ឬ ចាំបងប្អូនខ្លួនមកសិនទេ ។
តើធ្វើបែបនេះជាទង្វើបែបណាវិញ?
ស្រវឹងហេីយបុកគេដល់ក្នុងផ្ទះ ដេីរចាប់ ប៉ងរំលោភគេលេីរាងកាយ ទាំងខ្លួនស្រវឹងមិនដឹងអីហេីយ គេមិនប្រកាន់ ផង ព្រោះ អ្នកគ្រូប្រាប់ក្រុមការងារថាចាំម្ដាយឪពុក បងប្អូនបុរសនឹងមកសិនទៅ ស្រវឹងចឹងឃាត់ត្រឹមមិនអោយបេីកបរទៅបានហេីយ រឿងលុយកាក់សងចាំម្ដាយឪពុកគាត់មក ។
-ម្យ៉ាងវិញទៀត រឿងអីដែលស្រ្តីនោះសុខៗទៅវាយបុរសនោះ ព្រោះនាំតែខូចកិត្តយស ខាតពេលវេលា!
ព្រោះគាត់រៀនបានខ្ពង់ខ្ពស់ បើកគ្លីនិកសង្រ្គោះមនុស្សជាច្រេីន ។ សូមលោកពូអធ្យាស្រ័យផងបើពួកខ្ញុំ និយាយខុសឆ្គងអី! ។
សូមជម្រាបជូនថា , ទោះបីស្ត្រី ជើងខ្លាំង ម្ចាស់ មន្ទីរព្យាបាល និង សម្ភព ឥន្រ្ទទេវី១ បកស្រាយយ៉ាងនេះក្តី ក៏អ្នកលេង facebook បានបង្ហោះបង្ហាញភស្តុតាង អំពីសកម្មភាពស្ត្រីរូបនេះ កន្លងទៅធ្លាប់ធ្វើ អំពើល្មើសច្បាប់ វាយតប់ លើជនរងគ្រោះ យ៉ាងជាក់ស្ដែង រួចសរសេរតបវិញថា , ( ប្រវត្តិអ្នកគ្រូពេទ្យ អយ ឆវឌ្ឍនី មិនធម្មតា !
ម្ដាយអោយទៅរៀនពេទ្យ តែមាននិស្ស័យខាងវ៉ៃតប់វិញ 😂
អ្នកគ្រូពេទ្យដែលកំពុងមានឈ្មោះល្បីនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់យុវវ័យម្នាក់ថាបានទះគាត់ ៥ កំផ្លៀងនោះ នៅរសៀលថ្ងៃនេះ ខ្ញុំបានទទួលរូបថតពីជនរងគ្រោះម្នាក់ទៀតដែលធ្លាប់រងគ្រោះដោយសារអ្នកគ្រូពេទ្យ វាយដែរ) ។
សូមរំលឹកថា : បើស្ត្រី ម្ចាស់ មន្ទីរព្យាបាល និង សម្ភព ឥន្រ្ទទេវី១ ចាត់ទុកថាខ្លួន គ្មានកំហុស ហើយបង្កើតអង្គហេតុថ្មី ផ្ទុយពី អ្វីដែលកើតហេតុ ? ចាំបាច់អី គាត់មិនចូលខ្លួន តាមការអញ្ជើញរបស់សមត្ថកិច្ចទៅធ្វើការសាកសួរនៅកន្លែង ?
ត្រូវចាំថា : បទល្មើសបង្កគ្រោះថ្នាក់ចរាចរណ៍ ជាសំណងរដ្ឋប្បវេណី ជនបង្ក ត្រូវសំណង ទៅតាមការទាមទារ ទំហំនៃការខូចខាត ។ ផ្ទុយទៅវិញ ជនបង្កយល់ព្រមសង ហេតុអ្វីមិនទទួលសំណង បែរជា ប្រព្រឹត្តអំពើ ហិង្សា វាយអ្នកបើកបរម៉ូតូ ចំនួន ៥កំផ្លៀង ! ហើយខ្លួនជាអ្វី ? បានជាដើរតួ មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីនគរបាលយុត្តិធម៌ តំណាងអយ្យការ ឱ្យសន្តិសុខរបស់ខ្លួន យកម៉ូតូជនរងគ្រោះមកចាក់សោទុកនៅកន្លែងធ្វើការរបស់ខ្លួន ! ម្យ៉ាងទៀត ហេតុអ្វីមិនចេញមុខដោះស្រាយ ពេលសមត្ថកិច្ច ចុះទៅដល់កន្លែងគ្លីនិករបស់ខ្លួន ! ឬមួយខ្លួនធ្លាប់ប្រព្រឹត្ត កន្លងទៅ ហិង្សា រួចផ្លូវច្បាប់ ឥឡូវមិនរាងចាល ប្រព្រឹត្តបន្ត ស្របពេលដែលប្រទេសគ្រប់គ្រងដោយច្បាប់នោះ។ ចំណុចនេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ អ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សំណូមពរអោយសមត្ថកិច្ច ដែលជាមន្ត្រីនគរបាលយុត្តិធម៌ខណ្ឌឫស្សីកែវ មេត្តាអោយស្ត្រីរូបនេះ បង្ហាញភស្តុតាង តាមរយៈកាមេរ៉ាសុវត្ថិភាព តើដូចគាត់រៀបរាប់នោះឬទេ ?
បើយោងតាមសម្ដីលោកអធិការនគរបាលខណ្ឌឬស្សីកែវនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ស្ត្រីខាងលើត្រូវចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីធ្វើការសម្របសម្រួលភាគីទាំងសងខាង បើមិនមានការឯកភាពណាមួយ លោកនឹងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ ៖ សហការី