ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡេីងលើដំបូលស័ង្កសី​ដេីម្បីទប់ជណ្ដេីរ តែមិនប្រយ័ត្នទៅប៉ះនិងខ្សែកាប្លិ៍ស្រាត​បណ្ដាលឱ្យឆក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរលាករលាត់ខ្លួនប្រាណរបួសធ្ងន់ធ្ងរ​ ហេីយត្រូវបានប្រជាពលរដ្ឋ​និងសមត្ថកិច្ចយករថយន្តស្ទួចមកស្ទួចពីលេីដំបូលស័ង្កសីចុះមកក្រោមដឹកយកទៅសង្គ្រោះភ្លាមៗ​ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​និង១០នាទីព្រឹក​ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅចំណុចឃ្លាំងលក់ថ្នាំលាបពណ៌​មួយកន្លែង​តាមបណ្ដោយផ្លូវលេខ៣៧១​ ក្នុងភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

​     តាមប្រភពពីកម្មករក្នុងឃ្លាំងខាងលេីបានប្រាប់ថា​ ជនរងគ្រោះមានឈ្មោះ​ ផល​ អាយុជាង៤០ឆ្នាំ​ មុខរបរបុគ្កលិកក្នុងឃ្លាំងលក់ថ្នាំលាបពណ៌​ រស់នៅស្រុកលេីកដែក​ ខេត្តកណ្ដាល​ ។ នៅពេលកេីតហេតុនោះ​ ជនរងគ្រោះបានយកជណ្ដេីរឡេីងលេីដំបូលឃ្លាំងដេីម្បីជួយទប់ឱ្យកម្មករដូចគ្នាបាញ់កាវ​ តែឡេីងដល់លេីដំបូលភ្លាមក៏ប៉ះជាមួយខ្សែភ្លេីងស្រាតបណ្ដាលឱ្យឆក់រលាករលាត់ខ្លួនប្រាណរងរបួសធ្ងន់តែម្ដង ។ 

​     ក្រោយកេីតហេតុភ្លាម​ ក៏មានកម្មករដូចគ្នាបានប្រញាប់ទៅបិទកុងតាក់ភ្លេីង​ ដេីម្បីឡេីងជួយសង្គ្រោះ​និងទាក់ទងទៅអាជ្ញាធរមូលដ្ឋាន​ដើម្បីយករថយន្តស្ទួចធុនធំដាក់អង្រិងស្ទួចយកជនរងគ្រោះចុះមកក្រោម​ ហើយយរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនក៏ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ​ (ព្រះកុសុមៈ​)​ ដេីម្បីសង្គ្រោះអាយុជីវិត​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖