ព័ត៌មានទាន់ហេតុការណ៍៖

សូម​ប្រុងប្រយ័ត្ន! ស្ថានភាពទឹកក្នុងទំនប់អាងទឹកតាម៉ុក​ កំពុងហក់ឡើង ដល់កម្រិតខ្ពស់ ៣.៨០ម៉ែត្រ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ គិតមកដល់ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០២៣នេះ ស្ថានភាពទឹកក្នុងទំនប់អាងទឹកតាម៉ុក ស្ថិត​នៅ​ភូមិសាស្ត្រនៅក្នុងស្រុកអន្លង់វែង បានហក់ឡើងដល់កម្ពស់ ៣.៨១ម៉ែត្រ ដែលស្ថានភាពទឹកនេះ គឺស្ថិតក្នុងកម្រិតកម្ពស់មួយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​គួរមានការប្រុងប្រយ័ត្ន ។​ នេះបេី​តាមការបញ្ជាក់ពី​លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ។ 

លោកប្រធានមន្ទីរូបនេះ​ បានឱ្យដឹងទៀតថា​ ទឹកក្នុងទំនប់អាងទឹកតាម៉ុក បានហក់ឡើងលឿន ​ដោយសារថា រយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំដងរែក ក្នុង​កម្រិតចាប់ពី ១០០មីលី ម៉ែត្រ ។

បន្ថែមពីនេះ​ លោកប្រធាន​មន្ទីរ​ បានគូសបញ្ជាក់ថា ប្រសិនពុំមានភ្លៀងធ្លាក់ថែមទៀតទេនៅថ្ងៃនេះ ទឹកនឹងស្រកចុះ វិញផងដែរ។ ជាមួយគ្នានេះ​ លោក ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ ​ដែលរស់នៅក្បែរតំបន់អាងទឹកតាម៉ុក ​និងតាមដងអូរនា នា ត្រូវបង្កើន​ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ​បើទោះជាទឹកមិនទាន់ហក់ដល់កម្រិត​ប្រកាស​អាសន្ន​ក៏ដោយ ដែល​កម្រិតប្រកាសអាន្ន ​គឺកម្ពស់ទឹក ៤ម៉ែត្រកន្លះ៕

ដោយ​៖សហការី​


ចែករំលែក៖