ព័ត៌មានទាន់ហេតុការណ៍៖

តោះនាំគ្នាស្វែងយល់បន្តិចអំពីអ្វីទៅជា <<ក្លោដកុំព្យូទ័រ ឬ Cloud Computing>>?

ចែករំលែក៖

ភ្នំពេញ ៖ ប្រវត្តិ និងគំនិតនៃការកកើត “ក្លោដកុំព្យូទ័រ ឬ Cloud Computing”?

+ នៅក្នុងឆ្នាំ១៩៥០ គ្រោងគោលនៃកុំព្យូទ័រ (Mainframe of computer) មានទំហំធំៗណាស់ ដែលកុំព្យូទ័រមួយដាក់បានត្រឹមតែនៅក្នុងបន្ទប់មួយប៉ុណ្ណោះ។

+ ដោយសារតែវាមានទំហំធំ តម្លៃថ្លៃ និងពិបាកនឹងថែទាំ អង្គភាពឬស្ថាប័នមួយៗមិនអាចមានលទ្ធភាពទិញកុំព្យូទ័រ នោះមកចែកឱ្យបុគ្គលិកខ្លួនប្រើប្រាស់ម្នាក់មួយបានឡើយ។

+ ជាដំណោះស្រាយលើបញ្ហានេះ អង្គភាពឬស្ថាប័នទាំងនោះ បានធ្វើការ “បែងចែកពេលគ្នា ដែលហៅថា Time Sharing’ ដែលនៅក្នុងអ្វីដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ដែលមានច្រើនទាំងនោះ ចែកវេនគ្នាលុកចូលទៅប្រើប្រាស់ទិន្នន័យ និង CPU-Central Processing Unit ។

+ អត្ថន័យនៃ “ការចែករំលែកពេលគ្នា ឬ Time Sharing”នេះហើយ ដែលជាចំណុចចាប់ផ្តើមនៃការគិតអំពី  “ក្លោដកុំព្យូទ័រ”។

+ នៅក្នុងឆ្នាំ១៩៦០ បណ្តាញរបស់ភ្នាក់ងារគម្រោងស្រាវជ្រាវ ដែលមានឈ្មោះថា ARPAN  (Advanced Research Project Agency Network) បានបង្កើតបណ្តាញបមាណី   ប៉ាកែត (Packet Switching Network) ហើយដែលវាជាបណ្តាញបមាណីដំបូងគេបង្អស់ ដំណើរការជាមួយនឹងប្រតិបត្តិការលើពិធីការ TCP/IP។

+ នៅក្នុងឆ្នាំ១៩៧០ ក្រុមហ៊ុន IBM បានដាក់ឱ្យដំណើរការនូវម៉ាស៊ីននិម្មិត ហៅថា Virtual Machine រត់នៅលើម៉ាស៊ីនរូបសាស្រ្តឯកតៈ (Single Physical Machine)។

+ នៅក្នុងឆ្នាំ១៩៩០ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បានផ្តល់ការតភ្ជាប់ឯកជននិម្មិត មួយប្រភេទ ដែលហៅថា Virtualize Private Network Connections ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើន តាមរយៈការស៊ែរចែករំលែកពេលគ្នាលុកចូលទៅប្រើប្រាស់ទិន្នន័យ នៅលើហេដ្ឋារចនាសម្ព័ន្ធរូបសាស្រ្តតែមួយ។

+ នៅក្នុងឆ្នាំ១៩៩៧ លោកសាស្រ្តាចារ្យ Ramnath Chellappa គាត់បានប្រើប្រាស់បណ្តាញនិម្មិតនោះ នៅពេលលោកបង្រៀនមេរៀនមុខវិជ្ជា “Information System” នៅក្នុងសកលវិទ្យាល័យតិចសាស្រ្ត។

+ នៅក្នុងឆ្នាំ២០០៦ អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google គឺលោក Eric Schmidt បានប្រើប្រាស់ក្នុងន័យនៃ “ក្លោដកុំព្យូទ័រ” ដើម្បីពិពណ៌នា Upcoming Google Docs។

+ នៅក្នុងឆ្នាំ២០០២ ក្រុមហ៊ុន Amazon ចាប់ផ្តើមធ្វើការ និងបង្ហោះជាសាធារណៈ  ជាមួយសុហ្វវ៉ែរ S3, SQS & EC2 នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៦។

+ ថ្នាលក្លោដរបស់ហ្គូហ្គូល (Google Cloud Platform) បានចេញផ្សាយជាសាធារណៈ នៅក្នុងខែមេសា ឆ្នាំ២០០៨។

+ ក្រុមហ៊ុន Microsoft Azure បានចេញផ្សាយជាសាធារណៈ នៅក្នុងឆ្នាំ២០១០។

តើអ្វីទៅជា “ក្លោដកុំព្យូទ័រ ឬ Cloud Computing”?

ដោយសារសារៈសំខាន់នៃការតភ្ជាប់បណ្តាញ និងការកកើតនូវបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធដទៃទៀត បានជម្រុញដល់ភាពទទួលខុសត្រូវ ចំពោះការទទួលយកនូវម៉ូដែលថ្មីនៃការតភ្ជាប់បណ្តាញកុំព្យូទ័រ។

ការកកើតវែបសាយជាច្រើន ក៏បានចូលរួមបើកទំព័រសហវត្សថ្មី នៅក្នុងការ  ស៊ែរចែករំលែកគ្នានូវទិន្នន័យនិងព័ត៌មាន ហើយនៅទីបញ្ចប់បុព្វហេតុទាំងអស់នេះហើយ បាននាំវាឈានឆ្ពោះទៅរកផ្លូវមួយឱ្យទៅដល់គោលដៅនៃគំនិតក្នុងការបង្កើតមាតិការបណ្តាញកណ្តាលមួយប្រភេទហៅថា Network Centric Content។

ការតភ្ជាប់បណ្តាញកុំព្យូទ័រជាក្រឡាចត្រង្គ (Grid Computing) នៅក្នុងឆ្នាំ១៩៩០ គឺជាការកកើតបណ្តាញកុំព្យូទ័រចែកចាយមួយ ហៅថា Distributed Computing។

ស្ថាបត្យកម្មបណ្តាញកុំព្យូទ័រចែកចាយមួយនេះ ដែលនៅក្នុងនោះមានកុំព្យូទ័រជាច្រើនគ្រឿង ត្រូវបានតភ្ជាប់គ្នាជាបណ្តាញតំបន់ធំទូលាយ ហៅថា WAN ហើយកិច្ចការឯករាជ្យៗពីគ្នា ត្រូវបានរៀបចំឡើង ទៅក្នុងប្រព័ន្ធនីមួយៗ។

ទាំងអស់ខាងលើនេះហើយ ដែលវាជាបុព្វហេតុនៃការខិតទៅរកគោលដៅរួមគ្នាមួយ ដើម្បីដោះស្រាយលើកិច្ចការនីមួយៗក្នុងប្រព័ន្ធទាំងនោះ។

ការប្រើប្រាស់បណ្តាញកុំព្យូទ័រ (Utility Computing) នៅក្នុងឆ្នាំ២០០៥ ដែលវាជាម៉ូដែលធុរកិច្ចមួយ សម្រាប់ការផ្តល់តាមសេចក្តីត្រូវការនៃកម្លាំងឋាមពលរបស់បណ្តាញកុំព្យូទ័រ​ ហើយអតិថិជនបានទទួលរ៉ាប់រងលើការចំណាយ ទៅឱ្យអ្នកផ្តល់សេវាមូលដ្ឋានទៅតាមអ្វីដែលពួកគេបានប្រើប្រាស់ ហៅថា Pay-as-you-go ដែលវាជាបុព្វហេតុនាំ  ឱ្យមានតម្រូវការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រើរួមមួយហៅថា “ក្លោដ ឬ Cloud”

ការធ្វើទំនើបកម្មសេវាបណ្តាញកុំព្យូទ័រតាមតម្រូវការ (On demand Computing Services) ជាបន្តបន្ទាប់។

ហើយ ក្លោដនេះ ត្រូវបានកើតឡើងស្របពេលគ្នាជាមួយនឹងវត្តមាននូវប្រព័ន្ធបណ្តាញ  កុំព្យូទ័រចែកចាយក្នុងការជ្រើសរើសនូវអន្តរមុខតភ្ជាប់កុំព្យូទ័រនិម្មិត ដែលជាការផ្តល់ និងបង្កើតឡើងជាឋាមវន្ត នូវធនធានបណ្តាញកុំព្យូទ័ររួមមួយ ដោយផ្អែកលើ SLA។

អ្វីទៅជាក្លោដកុំព្យូទ័រ៖ សំដៅដល់ការផ្តល់សេវាកម្មបណ្តាញកុំព្យូទ័រ ឬធនធានកុំព្យូទ័រ រួមមាន៖ សេវូបករណ៍ (Servers) ឃ្លាំងផ្ទុកទិន្នន័យ (Storage) មូលទិន្នន័យ (Database) ការតភ្ជាប់បណ្តាញ (Networking) សុហ្វវ៉ែរ (Software) បញ្ញាសប្បនិម្មិត (Intelligence) ការវិភាគ (Analytics) នៅលើថ្នាលអ៊ីនធឺណិត ជាមួយនឹងការគិតថ្លៃតាមអ្វីដែលអតិថិជនបានប្រើប្រាស់ ហៅថា Pay-as-you-go pricing។

អ្វីទៅជា “អង្គបង្កើតក្លោដកុំព្យូទ័រ”?៖

គឺជាបច្ចេកវិទ្យា ឬអ្នកផលិត ដែលបម្រើជាបណ្តាញឆ្អឹងខ្នងរបស់អង្គភាព ឬស្ថាប័នមួយ សម្រាប់ផ្តល់រាល់ផលិតផលនិងសេវានៃក្លោដកុំព្យូទ័រ។

ន័យទូលាយជាងនេះ គឺជាអ្នកលក់បច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុន ធ្វើការស្ថាបនា ដាក់ពង្រាយ ធ្វើសហរមាណកម្ម និងផ្តល់ដំណោះស្រាយពាក់ព័ន្ធនឹងក្លោដកុំព្យូទ័រ។

អង្គបង្កើតក្លោដកុំព្យូទ័រ គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលបង្កើត សុហ្វវ៉ែរ ហាតវ៉ែរ ឃ្លាំងផ្ទុក គ្រឿងឧបករណ៍បរិក្ខារបណ្តាញ និងសមាសធាតុបរិស្ថានក្លោដពាក់ព័ន្ធដទៃទៀត។

ឧទាហរណ៍៖ អាចជាអង្គភាពទាំងឡាយណា ដែលផលិតអ្នកត្រួតពិនិត្យនិម្មិត ដែលបង្កើតនូវម៉ាស៊ីនសប្បនិម្មិត។

ខាងក្រោមជាអង្គបង្កើតក្លោដកុំព្យូទ័រមានប្រជាប្រិយភាព ៖

ក្រុមហ៊ុន Asigra

ក្រុមហ៊ុន Veeam

ក្រុមហ៊ុន Rubrik

ក្រុមហ៊ុន Data Deposit Box

ក្រុមហ៊ុន Novarstore

ហេតុអ្វីបានជា “អង្គបង្កើតក្លោដកុំព្យូទ័រ” សំខាន់?៖

ការបង្កើតជាមាត្រាដ្ឋាន (Scalable) ការផ្តល់ទំនុកចិត្ត (Reliable) និងពង្រឹងភាពរឹងមាំដល់សេវាក្លោដកុំព្យូទ័រ គឺជាភាពស្មុគ្រស្មាញ និងត្រូវការជំនាញបច្ចេកទេសជាច្រើន និងធ្វើការងារលំបាក។

អង្គបង្កើតក្លោដ ដើរតូនាទីសំខាន់ក្នុងការមកដល់ជាមួយនឹងយុទ្ធសាស្រ្ត ការជ្រើសរើសសេវា និងបង្កើតកម្មវិធីប្រើប្រាស់ក្លោដ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ។

អង្គបង្កើតក្លោដ គឺជាផ្នែកមួយដ៏ធំក្នុងការស្ថាបនា ពង្រាយ ធ្វើសហរមាណកម្ម និងផ្តល់ដំណោះស្រាយក្លោដកុំព្យូទ័រ។

អង្គបង្កើតក្លោដ ធ្វើឱ្យក្លោដអាចដំណើរការទៅបាន។

ការបង្កើតក្លោដ សំដៅដល់ការសិក្សាវិភាគទៅលើទិដ្ឋភាពកំពុងមានរបស់អង្គភាព បន្ទាប់មកបញ្ជូនវាខ្លះ ឬទាំងអស់ដែលមាននៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន សុហ្វវ៉ែរ និងធនធាន ទៅក្នុងបរិស្ថានក្លោដសាធារណៈ ក្លោដឯកជន ឬក៏ក្លោដកូនកាត់។

ទាំងនេះវាជាបុព្វហេតុនៃការខិតទៅដល់ការ ដែលអាចរួមបញ្ជូលទាំងសេរូបករណ៍បញ្ចូលគ្នា (Migrating Servers) ប្រព័ន្ធប្រតិបត្តិការ (Operating Systems-OSs ) មូលទិន្នន័យ(Database) កម្មវិធីធុរកិច្ច (Business Applications) និងអ្វីៗជាច្រើនទៀត ទៅនឹងក្លោដ ដែលនាំឱ្យផ្តល់ផលប្រយោជន៍ ដូចជា៖ ប្រសិទ្ធភាពតម្លៃ (Cost Effective) មាត្រាដ្ឋាន (Scalability) ភាពរហ័សរហួន (Agility) ផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ (Accessibility) និងភាពអាចទទួលបានកម្រឹតខ្ពស់ (High Availability)។

តួនាទីនិងភាពទទួលខុសត្រូវទៅលើ “ក្លោដកុំព្យូទ័រ”៖

+ អ្នកផ្តល់សេវាក្លោដ (Cloud Service Provider)៖

គឺជាអង្គភាពដែលជាម្ចាស់រាល់សេវាទាំងអស់ ដូចជាការតភ្ជាប់បណ្តាញ(Networking) សុហ្វវ៉ែរ (Software) សេរូបករណ៍ (Servers) ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ពាក់ព័ន្ធដទៃទៀត។

បន្ថែមពីលើនេះ ពួកគេជ្រើសរើសនិងគ្រប់គ្រងបុគ្គលិក និងផ្តល់សន្តិសុខដល់សេវាកម្មដែលពួកគេបានផ្តល់ដល់អតិថិជនក្លោដ។

ចំពោះការផ្តល់សេចក្តីទុកចិត្តដល់អតិថិជនក្លោដ  អង្គភាពអតិថិជន ជាអ្នកទទួលខុសត្រូវដោយឡែកៗក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់ពួកគេ។

ជាឧទាហរណ៍៖ Amazon Web services’, Microsoft Azure, Salesforce, Google Cloud platform and more ………..

+ អតិថិជនក្លោដ (Cloud Costumer)៖

គឺជាអង្គភាពដែលស្វែងរកសេវាក្លោដ ពីអ្នកផ្តល់សេវាក្លោដ។

+ ឈ្មួញកណ្តាលក្លោដ (Cloud Broker)៖

គឺជាអង្គភាពសម្របសម្រួលរវាងអ្នកផ្តល់សេវាក្លោដ និងអតិថិជនក្លោដ។

ជាអ្នកបើកច្រកដល់អង្គភាពអតិថិជន ក្នុងការជ្រើសរើសអ្នកលក់អនុលោមតាមតម្រូវការធុរកិច្ច។

ពួកគេជាអ្នកជួយអតិថិជន ក្នុងការចរចារលក្ខខណ្ឌ តម្លៃ និងភាពលម្អឹតដទៃទៀត ជាមួយអ្នកផ្តល់សេវាក្លោដ។

+ ឈ្មួញកណ្តាលសន្តិសុខលើលទ្ធភាពលុកចូលក្លោដ (Cloud Access Security Broker)៖

គឺជាអង្គភាពដែលតំណាងឱ្យបរិវេណ ឬក្លោដ និងដើរតួនាទីជាអន្តរការីរវាងអ្នកផ្តល់   សេវាក្លោដ និងអតិថិជនក្លោដ។

អនុលោមតាម McAfee website, ពួកគាត់ជាអ្នកពង្រឹងលើផ្នែកសន្តិសុខ អនុលោមភាព និងអភិបាលកិច្ច សម្រាប់កម្មវិធីប្រើប្រាស់ក្លោដ។

+ និយ័តករ (Regulators)៖

គឺជាអង្គភាពមួយចំនួន ដូចជា គណកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC) គណកម្មការសន្តិសុខនិងបញ្ជរ (SEC) ដែលជាក្រុមហ៊ុនស្ថិតនៅក្នុងអនុលោមភាពជាមួយក្របខណ្ឌនិយតកម្ម ដូចជា៖ HIPAA (Health Information Portability and Accountability Act), SOX (Sarbenes- Oxley Act) and GLBA (Gramm Leach Bliley Act) and other frameworks.

ចរិកលក្ខណៈគោលសំខាន់ៗនៃ “ក្លោដកុំព្យូទ័រ” រួមមាន៖

ស៊ែហេដ្ឋារចនាសម្ព័ន្ធ (Shared Infrastructure)៖ ជាការម៉ូដែលសុហ្វវ៉ែរសប្ប    និម្មិត ដែលបង្កើតការស៊ែរចែករំលែកសេវារូបសាស្រ្ត ផ្ទុក និងសមត្ថភាពតភ្ជាប់បណ្តាញ។ ហេដ្ឋារចនាសម្ព័ន្ធក្លោដ មិនគិតអំពីម៉ូដែលដំណើរការ, ស្វែងរកយ៉ាងណាដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធភាគច្រើនដែលមានអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនឆ្លងកាត់បាន។

ការផ្តល់ឋាមវន្ត (Dynamic Provisioning)៖ ជាការអនុញ្ញាតឱ្យការផ្តល់សេវាផ្អែកលើសេចក្តីត្រូវការបច្ចុប្បន្ន។ ការនេះវាជាការប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ ដោយការប្រើប្រាស់ស្វ័យប្រវត្តិកម្មសុហ្វវ៉ែរ ដែលបង្កើតឱ្យមានការពង្រីក និងការបង្រួមសមត្ថភាពសេវាទៅតាមសេចក្តីត្រូវការ។ មាត្រាដ្ឋានឋាមវន្ត ត្រូវការធ្វើនៅពេលធ្វើការងារថែទាំកម្រឹតខ្ពស់នៃការផ្តល់ទំនុកចិត្តនិងសុខសុវត្ថិភាព(សន្តិសុខ)។

ការលុកចូលទៅប្រើប្រាស់បណ្តាញ (Network Access)៖ ជាតម្រូវការលុកចូលទៅប្រើប្រាស់ឆ្លងកាត់អ៊ីនធឺណិត ពីអត្រាកម្រឹតធំនៃឧបរករណ៍ ដូចជា កុំព្យូទ័រតុ កុំព្យូទ័រយួរដៃ និងទូរសព្ទឬស្មាតហ្វូន និងឧបករណ៍វៃឆ្លាតដទៃទៀត ដែលមានស្តង់ដារមូលដ្ឋាន API (ឧទាហរណ៍៖ មួយដែលផ្អែកលើ http)។ ការដាក់ដំណើរការសេវានៅក្នុងក្លោដ រួមមានអ្វីៗទាំងអស់ដែលកើតចេញពីកម្មវិធីប្រើប្រាស់ក្នុងធុរកិច្ច ស្របទៅនឹងកម្មវិធីប្រើប្រាស់ចុងក្រោយនៅលើស្មាតហ្វូន។

ការគ្រប់គ្រងរង្វាស់ (Managed Metering)៖ ជាការរង្វាស់ដើម្បីគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពសេវា និងផ្តល់របាយការណ៍ និងព័ត៌មានវិកយបត្រ។ តាមរយៈនេះ អតិថិជន ត្រូវបានគិតលុយទៅតាមអ្វីដែលពួកគេបានប្រើប្រាស់ក្នុងកំឡុងពេលកត់ត្រាវិកយបត្រ។

សេវាតាមសេចក្តីត្រូវការដោយខ្លួនឯង (On Demand Self Services)៖ ជាការអនុញ្ញាតឱ្យរបស់ក្លោដកុំព្យូទ័រ ដល់អតិថិជនប្រើប្រាស់សេវាវេបសាយ និងធនធាន តាម    សេចក្តីត្រូវការ។ អតិថិជនអាចលុកចូលវេបសាយបានគ្រប់ពេល និងប្រើប្រាស់វា។

ការលុកចូលទៅប្រើប្រាស់បណ្តាញដោយសេរី (Broad Network Access)៖ នៅពេលក្លោដកុំព្យូទ័រត្រូវបានបញ្ចប់មូលវេប (Web Based) នោះវាត្រូវបានអនុញ្ញាតឱ្យលុកចូលទៅប្រើប្រាស់បានពីគ្រប់ទីកន្លែង និងគ្រប់ពេល។

វាគឺជាការផ្តល់នូវបណ្តាញកុំព្យូទ័រ និងសេវា ជាជាងផលិតផល ដែលនៅក្នុងកន្លែងនោះមានតួនាទីស៊ែរចែករំលែកនូវធនធានកុំព្យូទ័រ (Resources) សុហ្វវ៉ែរ (Software) និងមាតិការ/ព័ត៌មាន (Content/Information) ត្រូវបានផ្តល់ទៅឱ្យដល់ឧបករណ៍របស់អ្នកប្រើប្រាស់ យកធ្វើជាមធ្យោបាយប្រើប្រាស់។

និងវាជាការបម្លាស់ទីវិវត្តិន៍ ចេញពីម៉ូដែលបុរាណ ឆ្ពោះទៅម៉ូដែលថ្មីមួយនាអនាគត។

ការរួមបញ្ចូលធនធានជាមួយគ្នា (Resource Pooling)៖ ក្លោដកុំព្យូទ័រអនុញ្ញាតឱ្យអ្នកជួលជាច្រើន អាចស៊ែរធនធានជាមួយគ្នា ដូចជាហាតវ៉ែរ មូលទិន្នន័យ និងហេដ្ឋារចនា  សម្ព័ន្ធមូលដ្ឋាន។

 

ភាពបត់បែនបានយ៉ាងរហ័ស (Rapid Elasticity)៖ វាជាវិធីងាយស្រួលក្នុងធ្វើមាត្រាដ្ឋានធនធាន ទាំងបញ្ឈរ ទាំងឬផ្តេក បានគ្រប់ពេល។ មាត្រាដ្ឋានសេវា មានន័យថា ការពង្រឹងសមត្ថភាពធនធាន ដើម្បីដោះស្រាយជាមួយនឹងការកើនឡើង ឬថយចុះសេចក្តីត្រូវការ។ ធនធានជារបស់ដែលអតិថិជនប្រើប្រាស់បានពីគ្រប់ទីកន្លែងនិងគ្រប់ ដែលជាសេចក្តីត្រូវការត្រួតពិនិត្យដោយស្វ័យប្រវត្តិ។

សេវារង្វាស់ (Measured Services)៖ នៅក្នុងកន្លែងអ្នកផ្តល់សេវាក្លោដ អាចគ្រប់គ្រង និងត្រួតពិនិត្យគ្រប់ស្ថានភាពនៃសេវាក្លោដ ដូចជាការបង្កើនប្រសិទ្ធភាពធនធាន ការចេញវិកយបត្រ និងផែនការពង្រឹងសមត្ថភាព ។ល។

ផលប្រយោជន៍មួយចំនួន ដែលអ្នកប្រើប្រាស់ក្លោដកុំព្យូទ័រ រួមមាន៖

សន្សំតម្លៃ (Cost Saving)៖ បណ្តាអង្គភាពអាចចំណាយត្រឹមតែធនធានដែលពួកគេត្រូវការប៉ុណ្ណោះ។

មាត្រាដ្ឋាន (Scalability)៖ ធនធានក្លោដកុំព្យូទ័រផ្តល់ភាពងាយស្រួលដល់បណ្តាអង្គភាពកំណត់វិសាលភាពរបស់វា អាចបង្កើន ឬបន្ថយ ទៅតាមសេចក្តីត្រូវការរបស់ពួកគេសម្រាប់ធុរកិច្ច។

អាចបត់បែនបាន (Flexibility)៖ ធនធានក្លោដកុំព្យូទ័រអនុញ្ញាតឱ្យបណ្តាអង្គភាពអាចមានលទ្ធភាពលុកចូលទៅប្រើប្រាស់អត្រាទំហំដ៏ធំនៃធនធាននិងសេវាកម្ម ដែលអាចកំណត់រូបសណ្ឋាន និងផ្លាស់ប្តូរបំណង ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃធុរកិច្ចរបស់ពួកគេ។

ផ្តល់ទំនុកចិត្ត (Reliability)៖ សេវាកម្មក្លោដកុំព្យូទ័រផ្តល់នូវអ្វីដែលអាចរកបាន និងទំនុកចិត្តកម្រឹតខ្ពស់ ជាមួយនឹងកិច្ចព្រមព្រៀងកម្រឹតសេវាកម្ម (SLA) ដើម្បីធានាសេវាកម្ម។

សន្តិសុខ (Security)៖ អ្នកផ្តល់សេវាក្លោដបានធ្វើការវិនិយោគខ្លាំងទៅលើប្រព័ន្ធការពារសន្តិសុខ និងធ្វើបច្ចុប្បន្នភាពរហូត ដើម្បីរត់ឱ្យទាន់រាល់ការគំរាមកំហែង។

ប្រភេទនៃ “ក្លោដកុំព្យូទ័រ ឬ Cloud Computing”?

ក្លោដកុំព្យូទ័រ ត្រូវបានចែកជាចំណាត់ថ្នាក់ ដូចខាងក្រោម អាស្រ័យទៅតាមលក្ខណៈមួយចំនួនបស់វានីមួយៗ ដូចជា៖ ទីតាំងនៃហេដ្ឋារចនាសម្ព័ន្ធ ភាពជាម្ចាស់នៃហេដ្ឋារចនាសម្ព័ន្ធ និងម៉ូដែលនៃការផ្តល់សេវា។

ខាងក្រោមនេះជាប្រភេទនៃក្លោដកុំព្យូទ័រ រួមមាន៖

ក្លោដកុំព្យូទ័រសាធារណៈ (Public Clouds) គឺជាក្លោដដែលត្រូវមានសិទ្ធិជាម្ចាស់និងធ្វើប្រតិបត្តិការដោយអ្នកផ្តល់សេវាក្លោដទុតិយជន ដែលផ្តល់ធនធានកុំព្យូទ័រ ដូចជាសេរូបករណ៍ និងឃ្លាំងផ្ទុកទិន្នន័យ នៅលើបណ្តាញអ៊ីនធឺណិត។ Microsoft Azure ជាឧទាហរណ៍នៃក្លោដសាធារណ៖។ ជាមួយនឹងក្លោដសាធារណៈ រាល់ហាតវ៉ែរ សុហ្វវ៉ែរ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដទៃទៀត ត្រូវបានធ្វើជាម្ចាស់ និងគ្រប់គ្រងដោយអ្នកផ្តល់សេវាក្លោដ។ អ្នកមានសិទ្ធិលុកចូលទៅប្រើប្រាស់សេវាទាំងនេះ និងគ្រប់គ្រងត្រឹមតែគណនីរបស់អ្នក ប្រើប្រាស់នូវ Web browser។

ក្លោដកុំព្យូទ័រឯកជន (Private Clouds) សំដៅដល់ធនធានកុំព្យូទ័រដែលប្រើប្រាស់ផ្តាច់មុខ ដោយធុរកិច្ចជន ឬក្រុមហ៊ុនឯកជនណាមួយ។ ក្លោដប្រភេទនេះ អាចតាំងនៅជារូបសាស្រ្ត នៅលើមជ្ឈមណ្ឌលទិន្នន័យរបស់ធុរកិច្ចជន ឬក្រុមហ៊ុនឯកជននោះ។ ក្រុមហ៊ុនឯកជនខ្លះ ឬធុរកិច្ចជនខ្លះ បានចំណាយផងដែរទៅឱ្យអ្នកផ្តល់សេវាក្លោដទុតិយជន ដើម្បីធ្វើជាម្ចាស់ក្លោដឯកជនរបស់ពួកគេ។ ក្លោដឯកជន គឺមួយដែលនៅក្នុងនោះសេវានិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានថែទាំនៅលើបណ្តាញឯកជន។

ក្លោដកុំព្យូទ័រកូនកាត់ (Hybrid Clouds) គឺជាការបូកបញ្ចូលគ្នារវាងក្លោដសាធារណៈ និង ក្លោដឯកជន ចងភ្ជាប់ជាមួយគ្នាដោយបច្ចេកវិទ្យាដែល​អនុញ្ញាតទិន្នន័យនិងកម្មវិធីប្រើប្រាស់ អាចស៊ែរចែករំលែករវាងគ្នាបាន។ តាមរយៈការអនុញ្ញាតឱ្យទិន្នន័យនិងកម្មវិធីប្រើប្រាស់ អាចបម្លាស់ទីរវាងក្លោដទាំងពីរប្រភេទ នោះក្លោដកូនកាត់មួយនេះ អាចបតើបែនបានយ៉ាងធំទូលាយ និងផ្តល់ការប្រើប្រាស់ជាច្រើន និងជួយធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធកំពុងមាន សន្តិសុខ និងអនុលោមភាព។

ក្លោដកុំព្យូទ័រសហគម (Community Clouds) គឺក្លោដដែលមានហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានស៊ែរចែករំលែករវាងអង្គភាពមួយចំនួន ចេញពីសហគមជាក់លាក់ជាមួយការគិតរួមគ្នា (សន្តិសុខ អនុលោមភាព និងគោលនយោបាយ។ល។) ទោះជាយ៉ាងណា ត្រូវបានគ្រប់គ្រងផ្ទៃក្នុង ឬពីខាងក្រៅ។

ម៉ូដែលនៃសេវា “ក្លោដកុំព្យូទ័រ ឬ Cloud Computing”?

Infrastructure as a Services (IaaS)៖

ជាប្រភេទម៉ូដែលសេវាក្លោដកុំព្យូទ័រដែលជាម៉ូដែលគ្រឹះនិងផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ធនធានហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Resources) ដូចជា៖ ម៉ាស៊ីននិម្មិត (Virtual Machine) ឃ្លាំងផ្ទុក (Storage) និងការតភ្ជាប់បណ្តាញ (Networking)។

Platform as a Services (PaaS)៖

នេះជាប្រភេទម៉ូដែលសេវាក្លោដកុំព្យូទ័រដែលផ្តល់ថ្នាល (Platform) សម្រាប់អភិវឌ្ឍន៍ (Developing) តេស្តសាកល្បង (Testing) និងដាក់ឱ្យដំណើរការកម្មវិធីប្រើប្រាស់ (Deploying Apps)។ វារួមជាមួយធនធានហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ដោយ IaaS ក៏ដូចជាបូកបន្ថែមជាមួយនឹងឧបករណ៍និងសេវាដទៃទៀត សម្រាប់អភិវឌ្ឍន៍និងគ្រប់គ្រងកម្មវិធីប្រើប្រាស់ (Apps)។

Software as a Services (SaaS)៖

នេះជាប្រភេទម៉ូដែលសេវាក្លោដកុំព្យូទ័រដែលផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់កម្មវិធីសុហ្វវ៉ែនៅលើអ៊ីនធឺណិត លើមូលដ្ឋាន Pay-as-you-go basis ។ អ្នកប្រើប្រាស់ មិនបាច់សាងសង់ និងថែទាំសុហ្វវ៉ែរនេះនៅលើឧបករណ៍របស់ខ្លួនឡើយ។

Serverless computing៖

នេះជាប្រភេទម៉ូដែលសេវាក្លោដកុំព្យូទ័រដែលត្រួតស៊ីគ្នាជាមួយនឹង Paas ចឹងហើយសេវាក្លោដនេះ ផ្តោតទៅលើការស្ថាបនាមុខងារកម្មវិធី Apps ដោយគ្មានចំណាយពេលគ្រប់គ្រងជាប្រចាំនូវសេរូបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធតម្រូវផងដែរ។ អ្នកផ្តល់សេវាក្លោដ ដោះស្រាយកាតម្លើង រៀបចំផែនការទំហំ និងការគ្រប់គ្រងសេរូករណ៍សម្រាប់អ្នក។ ស្ថាបត្យកម្មម៉ូដែលប្រភេទនេះ មានមាត្រាដ្ឋានខ្ពស់ និងជម្រុញព្រឹត្តការណ៍ ត្រឹមតែប្រើប្រាស់ធនធាន នៅពេលមុខងារជាក់លាក់ និងអ្វីដែលកើតឡើង។

សូមសិក្សាបន្តកម្អិតបន្ថែមទៀត នេះគ្រាន់តែជាឯកសារជំនួយស្មារតីប៉ុណ្ណោះ!

សូមបញ្ជាក់ថា : រៀបរៀងដោយ លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ៕

ដោយ ៖ សហការី


ចែករំលែក៖