ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដើរសុំរបស់សម្ដេចគឺសុំការចរចា សុំការវិនិយោគ សុំការបើកទីផ្សារដើម្បីជាប្រយោជន៍របស់ប្រជាជនសម្ដេចមិនមែនជារឿងដែលសម្ដេចត្រូវខ្មាស់អៀននោះទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាសម្ដេចសុខចិត្តទទួលពាក្យថាសម្ដេចដើរសុំគេ ដោយថា ការដើរសុំដើម្បីប្រយោជន៍ពលរដ្ឋនោះគឺជាគោលដៅនៃការងាររបស់សម្ដេច។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដើរសុំរបស់សម្ដេចគឺសុំការចរចា សុំការវិនិយោគ សុំការបើកទីផ្សារដើម្បីជាប្រយោជន៍របស់ប្រជាជនសម្ដេចមិនមែនជារឿងដែលសម្ដេចត្រូវខ្មាស់អៀននោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា , ក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងរបស់សម្ដេចគឺបានបង្ហាញនូវសញ្ញាវិជ្ជមានជាច្រើនទាំងការបើកទីផ្សារអង្ករសម្រាប់ប្រជាជនកម្ពុជានិងការវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតក៏មានការបង្កើតទីតាំងធ្វើប៉ាស្ព័រនៅក្រៅប្រទេសដោយចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូង។

សម្ដេចថាធ្វើបែបនេះគឺដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលប៉ាស្ព័រហួសសពុលភាពអាចធ្វើដោយផ្ទាល់នៅទីតាំងនៃប្រទេសដែលខ្លួនកំពុងស្នាក់នៅបាន។

ជាមួយគ្នានេះសម្ដេចក៏បញ្ជាទៅដល់រដ្ឋមន្ត្រីយុត្តិធម៌ឲ្យរៀបចំនូវការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញផងដែរ៕

ដោយ ៖ សិលា 


ចែករំលែក៖