ព័ត៌មានទាន់ហេតុការណ៍៖

Fernandes រកបាន១គ្រាប់ជួយព័រទុយហ្គាល់យកឈ្នះស្លូវ៉ាគីឈរលេខ១ក្នុងពូល

ចែករំលែក៖

ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានអបអរជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់១គ្រាប់ ខណៈដែលព័រទុយហ្គាល់បានផ្តួលស្លូវ៉ាគី ១ទល់០ ដើម្បីធ្វើឱ្យក្រុមព័រទុយហ្គាល់ឈ្នះ៥ដងក្នុង៥ប្រកួតនៃវគ្គជម្រុះ Euro 2024 នេះ។

Fernandes ដែល​មាន​អាយុ២៩ឆ្នាំ​កាល​ពី​ថ្ងៃ​សុក្រ បាន​វាយ​បក​នៅ​មុន​ពេល​ចប់​តង់​ទី​មួយ​ជាមួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​ជ្រុងម្ខាងក្នុងនាទីទី៤៣។។ គាត់ស្ទើរតែទទួលបាន Assist មួយគ្រាប់ទៀតនៅពេលដែលគាត់បង្កើតឱកាសឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ប៉ុន្តែខ្សែប្រយុទ្ធជើងចាស់រូបនេះបានស៊ុតខុសគោលដៅ។

ជ័យជម្នះនេះមានន័យថា ព័រទុយហ្គាល់កំពុងឈរកំពូលតារាងពូល J ដោយមាន១៥ពិន្ទុពី៥ប្រកួត។ រីឯស្លូវ៉ាគីឈរលេខ២ក្នុងតារាងមាន១០ពិន្ទុ ខណៈដែលពួកគេបានរងបរាជ័យជាលើកដំបូងក្នុងវគ្គជម្រុះនេះ។

ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវប៉ះក្រុមភ្ញៀវលុចហ្សាំបួរនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ ខណៈដែលក្រុមស្លូវ៉ាគីនឹងប៉ះក្រុមភ្ញៀវ Liechtenstein នៅថ្ងៃជាមួយគ្នានេះដែរវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖