ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃទី១៣កញ្ញាខាងមុខ ក្រសួងព័ត៌មាន ធ្វើបាឋកថាក្រោមប្រធានបទ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញ សេចក្តីជូនដំណឹង ស្តីពី ការធ្វើបាឋកថាក្រោមប្រធានបទ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ។ 

ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រសួងព័ត៌មាននឹងរៀបចំធ្វើបាឋកថាក្រោម ប្រធានបទស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាអញ្ជើញចូលរួម យកព័ត៌មាន ក្នុងកិច្ចដំណើរការធ្វើបាឋកថា តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើតាមការគួរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖