ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្មេងទំនើង១៤នាក់ទៅកាន់តុលាការ ដែលជិះម៉ូតូដេញកាប់ចាក់គ្នាទៅវិញទៅមក ក្នុងបឹងកក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនក្មេងទំនើង១៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែល ជិះម៉ូតូដេញកាប់ចាក់គ្នាទៅវិញទៅមក ក្នុងបឹងកក់ កាលពីប៉ុន្មានថ្ងៃមុននេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០១ និង ៣០នាទី កណ្តាលអធ្រាត្រ ដោយមានការបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញប៉ុស្តិ៍ ខណ្ឌ និងកម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបជាក់ស្តែងករណី៖ ក្មេងទំនើង បង្កហិង្សាដោយចេតនា(ជិះម៉ូតូដេញវាយគ្នាទៅវិញទៅមក) ប្រព្រឹត្តិនៅចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ក្រុមទី១ មានឈ្មោះ

១/ ឈ្មោះ គង់  រីហ្គេន  ហៅ ឡេង  ភេទប្រុស  អាយុ១៨ឆ្នាំ  ផ្ទះលេខ២២Z ផ្លូវ១៩២  សង្កាត់ទឹកល្អក់៣  ខណ្ឌទួលគោក  សិស្សសាលាវិ.ទឹកល្អក់៣  ថ្នាក់ទី១២ ។

២/ឈ្មោះ ទួន  វិច្ឆ័យរាយុទ្ធ  អាយុ១៦  ភេទប្រុស  ស្នាក់នៅម្តុំផ្សាឌុយមិច មុខរបរកម្មករលើកអីវ៉ាន់។

៣/ឈ្មោះ ចេង  វិចូច  ភេទប្រុស  អាយុ១៧ឆ្នាំ  ផ្ទះនៅក្នុងបូរីពិភពថ្មីចំការដូង  សង្កាត់ដង្កោ  ខណ្ឌដង្កោ  សិស្សទួលអំពិល  ថ្នាក់ទី១០។

៤/ឈ្មោះ សុន  ដាវីត  ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ សិស្សថ្នាក់ទី១០ វិទ្យាល័យជម្ពូវ័ន។

ក្រុមទី២មានឈ្មោះ

១/ឈ្មោះ អាន សំណាង  ប៊ុនរាជ ភេទប្រុស  អាយុ១៦ឆ្នាំ  ទីលំនៅផ្ទះជួល  ម្តុំកាំកូស៊ីធី  សង្កាត់ទួលសង្កែ២  ខណ្ឌប្ញស្សីកែវ  មុខរបរ អ្នកដឹកជញ្ជូន ។

២/ឈ្មោះ ហឿន  ហ៊ុយ  ភេទប្រុស  អាយុ១៦ឆ្នាំ  ទីលំនៅផ្ទះជួលម្តុំផ្សារទួលសង្កែ  សង្កាត់ទួលសង្កែ១  ខណ្ឌប្ញស្សីកែវ  មុខរបរសិស្សថ្នាក់ទី១១  វិទ្យាល័យវត្តភ្នំ។

៣/ឈ្មោះ សារិទ្ធ  រតនា  ភេទប្រុស  អាយុ១៥ឆ្នាំ  ទីលំនៅផ្ទះជួលម្តុំវត្តទួល  សង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌប្ញស្សីកែវ ។

៤/ឈ្មោះ អ៊ាង  សេនឌី  ភេទប្រុស  អាយុ១៦ឆ្នាំ  ទីលំនៅផ្ទះសង្កាត់ទួលសង្កែ២  ខណ្ឌប្ញស្សីកែវ  សិស្សថ្នាក់ទី១១  វិទ្យាល័យវត្តភ្នំ។

៥/ឈ្មោះ ឆេង  ឧត្តម  ភេទប្រុសអាយុ១៣ឆ្នាំ  ទីលំនៅសង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌប្ញស្សីកែវ សិស្ស  ថ្នាក់ទី៩  វិទ្យាល័យប្ញស្សីកែវ។

៦/ឈ្មោះ តុង  ចំរើន  ភេទប្រុស  អាយុ១៧ឆ្នាំ  ទីលំនៅក្រោយពេទ្យកាល់ម៉ែត្រ  សង្កាត់ស្រះចក  ខណ្ឌដូនពេញ  សិស្សថ្នាក់ទី១១ វិទ្យាល័យវត្តភ្នំ។

៧/ឈ្មោះ ឡី  ឡាក់  ភេទប្រុស  អាយុ១៦ឆ្នាំ  ទីលំនៅក្បែរវត្តទួល  សង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌប្ញស្សីកែវ  មុខរបរ អ្នកដឹកជញ្ជូន។

៨/ឈ្មោះ ចាន់  បុត  ភេទប្រុស  អាយុ១២ឆ្នាំ  ទីលំនៅជិតផ្សារកណ្តាល  សង្កាត់ផ្សារកណ្តាល១  ខណ្ឌដូនពេញ សិស្សថ្នាក់ទី៧  វិទ្យាល័យវត្តភ្នំ។

បច្ចុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបញ្ជូនទៅដល់តុលាការ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖