ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់វិទ្យាស្ថានជាតិសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់វិទ្យាស្ថានជាតិសង្គមកិច្ច នៅទីស្តីការក្រសួង។

លោក វង្ស ភារៈ នាយករងវិទ្យាស្ថានជាតិសង្គមកិច្ច បានបង្ហាញថា វិទ្យាស្ថានជាតិសង្គមកិច្ច បានបង្កើតឡើងដោយអនុក្រឹត្យលេខ ២៣៣ អនក្រ.ប្រក ចុះថ្ងៃទី០៦ ខែមេសា  ឆ្នាំ២០១១ មានទីតាំងអាគារលេខ ២០បេ វិថីដួងងៀប២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចែកចេញជាមហាវិទ្យាល័យវិស្វកម្ម ឧបករណ៍សិប្បនិម្មិត មហាវិទ្យាល័យសង្គមកិច្ចវិទ្យា ដេប៉ាតឹម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានការិយាល័យរដ្ឋបាលនិងបុគ្គលិក ការិកាល័យគណនេយ្យនិងហិរញ្ញវត្ថុ និងការិយាល័យសិក្សានិងស្រាវជ្រាវ មានបុគ្គលិកសរុបចំនួន ៧៧នាក់ (ស្រី ២៤នាក់)។

លោកបានបន្ថែមថា វិទ្យាស្ថានជាតិសង្គមកិច្ច មានមហាវិទ្យាល័យ និងមុខជំនាញដូចជា÷ ១.មហាវិទ្យាល័យសង្គមកិច្ច បរិញ្ញាបត្រសង្គមកិច្ចវិទ្យា បរិញ្ញាបត្រសង្គមវិទ្យា និងបរិញ្ញាបត្រកិច្ចគាំពារសង្គម ២.មហាវិទ្យាល័យវិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប បរិញ្ញាបត្រឧបករណ៍និងរណប បរិញ្ញាបត្រព្យាបាលចលនា និងបរិញ្ញាបត្រជំនួយចលនា ៣.ដេប៉ាតឺម៉ង់គោលនយោបាយនិងអធិការកិច្ច  បរិញ្ញាបត្ររដ្ឋបាលសាធារណៈ បរិញ្ញាបត្រគ្រប់គ្រងសាធារណៈ បរិញ្ញាបត្រគោលនយោបាយសង្គម និងបរិញ្ញាបត្រគោលនយោបាយសាធារណៈ ៤.ដេប៉ាតឺម៉ង់ភាសាអង់គ្លេស បរិញ្ញាបត្រភាសាអង់គ្លេស៕

ដោយ ៖ សហការី


ចែករំលែក៖