ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១៥ ខែកញ្ញា សមត្ថកិច្ចនឹងបង្រ្កាបបទល្មើសនេសាទដែលជាការអនុវត្តយុទ្ធសាស្ររាជរដ្ឋាភិបាលថ្មី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំមួយស្ដីអំពីការបង្រ្កាបបទល្មើសស្ដីពីជលផល ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកការងារបង្រ្កាបបទល្មើស ដោយមានការចូលរួមពីមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ មន្ត្រីរដ្ឋបាលជលផលខណ្ឌ-ផ្នែក-សង្កាត់ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កងកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីសហគមន៍នេសាទ(ស្រីចឹក)ផងដែរ ។

    លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តទទួលបន្ទុកការងារបង្រ្កាបបទល្មើសបានលើកឡើងក្នុងអង្កប្រជុំដែលមានខ្លឹមសារថា នេះជាការអនុវត្តយុទ្ទសាស្ររាជរដ្ឋាភិបាលអាណិតទី៧ និងតាមការចង្អុលពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ដែលបានដាក់បញ្ជាបន្តមកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដើម្បីធ្វើការពិនិត្យនិងបង្រ្កាបបទល្មើសខុសច្បាប់ស្ដីពីជលផលក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ។

    លោកអភិបាលរងខេត្តបានលើកឡើងបន្តទៀតថា អង្កប្រជុំបានដាក់ទិសដៅ និងបានមូលមតិគ្នា ដោយកំណត់យកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ផ្ដើមចុះអនុវត្តន៍ការងារ ដោយកំណត់យកគោលដៅភូមិសាស្រ្តភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាពិសេសក្បែរៗអតីតឡូត៍នេសាទលេខ៦ និងក្បែរៗចុងព្រែកតាគល់ជាប់ៗគ្នានឹងដែនសហគមន៍នេសាទស្រីចឹកតែម្ដង ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖