ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ជួយបុរសវ័យ៤០ឆ្នាំ មានបញ្ហាប្រឺសបេះដូងចំនួន ៣ ព្រមទាំងហត់ដង្ហក់ អស់រយៈកាល ១៥ឆ្នាំមកហើយ យកមកព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអោយដឹងថា ៖ បុរស ឈ្មោះ ប៉ែន កប អាយុ ៤០ឆ្នាំ រស់នៅខេត្តតាកែវ មានបញ្ហាប្រឺសបេះដូងចំនួន ៣ ព្រមទាំងហត់ដង្ហក់ អស់រយៈកាល ១៥ឆ្នាំមកហើយ ប៉ុន្តែដោយជីវភាពខ្វះខាត ទើបពុំមានលទ្ធភាពធ្វើការវះកាត់ និងព្យាបាលបាន ។ 

ដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែយ តាមរយៈបេសកកម្មរបស់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅសហគមន៍ក្រីក្រ ក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ។ លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យ TYDA ឯកទេសខាងបេះដូង ធ្វើការពិនិត្យ និងព្យាបាលសុខភាពបេះដូងរបស់បងប្រុសមួយរយ: រហូតអាចទទួលការវះកាត់ ប្តូរប្រឺស បេះដូងចំនួន ២  និងជួសជុលប្រឺសបេះដូងចំនួន ១ ។ 

បច្ចុប្បន្នអាការៈរបស់ បងប្រុស បានធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក ។ 

សូមបញ្ជាក់ថា ៖ ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក  គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕

ដោយ ៖ សហការី


ចែករំលែក៖