ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង ១៨ និង១៥នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបើកបរទិសដៅខ្វែងគ្នាលើផ្លូវជាតិលេខ២៦៤១ត្រង់ចំណុចមុខទីបញ្ជាការស្រាលប្រចាំការចម្ការ១២ហិចតារបស់(LDP) ស្ថិត នៅភូមិថ្មរជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
រថយន្តម៉ាកVOLVO ពាក់ផ្លាកលេខ៣F-៩៧១៨ បើកបរដោយឈ្មោះ សាន សេងហ៊ួត ភេទប្រុសអាយុ ៣១ឆ្នាំមានទីលំនៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម(បើកបរពីជើងទៅត្បូង)បានបុកជាមួយម៉ូតូម៉ាកHongda Dreamពាក់ផ្លាកលេខពោធិ៍សាត់១G-៥៤៦៩បើកបរដោយឈ្មោះ ម៉ៃ ធី(សកម្មជន(LDP)ភេទប្រុសអាយុ៥៩ឆ្នាំមានទីលំនៅភូមិខ្នាចរមាស់ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(បើកបរពីលិចទៅកើត)។
ករណីខាងលើបណ្តាលឱ្យស្លាប់មនុស្ស០១នាក់ (អ្នកបើកបរម៉ូតូ)ភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណី។ ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចឃាត់ខ្លួនរួមនិងវត្ថុតាងម៉ូតូនិងរថយន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សូរិយា