ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអង្គការសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងមុតមាំ “ចំពោះយន្តការថ្នាក់ជាតិរួមមួយក្នុងការធានា ឱ្យមានសុក្រឹត្យភាព ត្រឹមត្រូវ យុត្តិធម៌ ក្នុងការប្រលងចូលក្របខណ្ឌមន្ត្រីរាជការសាធារណៈ អ្នកចេះ គឺជាប់”

ចែករំលែក៖

ភ្នំពេញ ៖ សហភាពអង្គការសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងមុតមាំ “ចំពោះយន្តការថ្នាក់ជាតិរួមមួយក្នុងការធានា ឱ្យមានសុក្រឹត្យភាព ត្រឹមត្រូវ យុត្តិធម៌ ក្នុងការប្រលងចូលក្របខណ្ឌមន្ត្រីរាជការសាធារណៈ អ្នកចេះ គឺជាប់” ដើម្បីចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងការប្រលង និងលទ្ធផល គឺត្រឹមត្រូវ យុត្តិធម៌ ធានាបានថា បេក្ខភាពប្រឡងទាំងអស់មានភាពស្មើគ្នាចំពោះបេក្ខជនដូចគ្នា ចៀសវាងនូវបាតុភាពអន្តរាគមន៍ ទើបទទួលបានមន្ត្រីដែលមានគុណភាពល្អ ក្នុងការបំពេញការងារបម្រើជាតិមាតុភូមិ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

នៅអាណត្តិទី៧ នៃរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ នៅ ក្នុងវេទិកាសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសិ្ថតក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានថ្លែងជាចំហថា “ការប្រលងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌមុខងារសាធារណៈត្រូវផ្អាកសិន ដើម្បីរៀបចំយន្តការថ្នាក់ជាតិរួមមួយក្នុងការធានាឱ្យមាននៅសុក្រឹត្យភាព ត្រឹមត្រូវ យុត្តិធម៌ ក្នុងការប្រលងចូល ក្របខណ្ឌមន្រ្តីរាជការសាធារណៈ អ្នកចេះ គឺជាប់”។ ដើម្បីឱ្យការធ្វើកំណែទម្រង់នេះមានប្រសិទ្ធិភាព ដាច់ខាត ត្រូវមានការចូលរួមក្នុងការធ្វើទាំងអស់គ្នា ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងក្នុងការ ធ្វើប្រសិទ្ធភាព ហ៊ានអារកាត់ ហ៊ានវះកាត់ ហើយហ៊ានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបាន សម្រេច គ្រប់ទិសដៅ។

សហភាពអង្គការសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងមុតមាំ ចំពោះយន្តការថ្នាក់ជាតិរួមមួយក្នុងការ ធានាឱ្យមានសុក្រឹត្យភាពត្រឹមត្រូវ យុត្តិធម៌ ក្នុងការប្រលងចូលក្របខណ្ឌមន្ត្រីរាជការសាធារណៈ អ្នកចេះ គឺ ជាប់“ ដើម្បីចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ទាំងការប្រលង និងលទ្ធផល គឺត្រឹមត្រូវ យុត្តិធម៌ ធានាបានថា បេក្ខភាពប្រឡងទាំង អស់មានភាពស្មើគ្នាចំពោះបេក្ខជនដូចគ្នា ចៀសវាងនូវបាតុភាពអន្តរាគមន៍ ទើបទទួលបានមន្ត្រីដែលមានគុណ ភាពល្អ ក្នុងការបំពេញការងារបម្រើជាតិមាតុភូមិ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

បច្ចុប្បន្ននេះ នៅតាមក្រសួង ស្ថាប័ន អង្គភាពនានាជាច្រើនក្នុងប្រទេសកម្ពុជា មានមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យាជាច្រើន មានសមត្ថភាពខ្លាំង ពូកែ ស្ទាត់ជំនាញឯកទេសរៀងៗខ្លួន មានបរិញ្ញាបត បរិញ្ញាបត្រជាន់ខ្ពស់ ឬដល់ទៅបណ្ឌិតទៀតក៏មាន ដែលមានបំណងចង់ចូលធ្វើជាមន្ត្រីរាជការ ប៉ុន្ដែពួកគេបានធ្វើ ត្រឹមតែជាមន្ត្រីជាប់កិច្ចសន្យា និងជាបុគ្គលិកជាប់កិច្ចសន្យាប៉ុណ្ណោះ ដោយសារប្រលងមិនជាប់ក្លាយជាមន្ត្រី ឡើយ ព្រោះមានបាតុភាពមិនប្រក្រតីក្នុងពេលប្រលង ឬប្រកាសលទ្ធផលជាដើម។

សហភាពអង្គការសង្គមស៊ីវិល សូមធ្វើការសំណូមពរ រដ្ឋបាលថ្នាក់ក្រោមជាតិគួរអនុវត្តផែនការយុទ្ធសាស្ត របស់រាជរដ្ឋាភិបាល និងកំណែទម្រង់ ក៏ដូចជាការប្រើប្រាស់ថវិកាឱ្យស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

សហភាពអង្គការសង្គមស៊ីវិល ពិតជាមានសេចក្តីសង្ឃឹម និងការជឿជាក់យ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ អាចរៀបចំបាននូវយន្តការរួមមួយកម្រិតថ្នាក់ជាតិ ក្នុងការដោះស្រាយបញ្ហាធនធានមនុស្សនៅ តាមក្រសួង ស្ថាប័ន អង្គភាព ឱ្យមានគុណភាពពិតៗក្នុងការបម្រើការងារប្រទេសជាតិយើង ឱ្យមានភាពរីក ចម្រើន មានការអភិវឌ្ឍ ជាប្រទេសមួយដែលមានធនធានមនុស្សរឹងមាំដូចដែកថែប។ សហភាពអង្គការសង្គមស៊ីវិល ក៏ សូមអំពាវនាវដល់គ្រប់អង្គការនយោបាយទាំងអស់ អង្គការ សមាគម សហគមន៍នានាទាំងអស់ចូលរួមស្ថាបនា ប្រទេសកម្ពុជាយើង ជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការ អភិវឌ្ឍជាតិមាតុភូមិយើង ដើម្បីពលរដ្ឋកម្ពុជាទូទាំងប្រទេស៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖