ទីក្រុងណាននីង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ។
សូមជម្រាបជូនថា ការអញ្ជើញដល់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយតំណាងតំបន់ស្វយ័តជនជាតិក្វាងស៊ី អមដំណើរដោយ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន៕

ដោយ៖ សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច