ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុករមាសហែកប្រារព្ធពិធីអបអរសាទរ”រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែក បានរៀបចំទូងស្គរ អបអរសាទរការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

    ជាក់ស្ដែងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣ នៅមុខសាលាស្រុករមាសហែកមានប្រារព្ធពិធីអបអរសាទរ”រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមានការចូលរួមពីសំណាក់លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោកលោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក កងកម្លាំងសមត្ថកិច្ចទាំង៣ស្ដាប័ននិងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកផងដែរ។

    ដោយឡែក គ្រប់រដ្ឋបាលឃុំទាំង១៦ វត្តទាំង៥២  សាលារៀន បានតុបតែងលម្អដោយបដាពាក្យស្លោក លើកទង់ជាតិ ទង់សាសនា  ទង់ព្រះមហាក្សត្រ តាមទីប្រជុំជន តាមដងផ្លូវ បានទួងស្គរ ទះធុង គោះត្រឡោក គោះត្រដោកយ៉ាងកងរំពង សរុបអ្នកចូលរួមមានចំនួន៤៦១៨ អង្គ/នាក់។

    សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីរសៀលម៉ោងនៅកម្ពុជា ៕

ដោយ៖ សុថាន


ចែករំលែក៖