ព័ត៌មានទាន់ហេតុការណ៍៖

Man City ចាប់ផ្តើមការពារតំណែងជើងឯកយ៉ាងល្អនៅ Champions League

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានតាមពីក្រោយពេលដែលក្រុមភ្ញៀវនាំមុខ ហើយ Julian Alvarez រកបាន២គ្រាប់នៅតង់ទី២ ខណៈដែលក្រុមរបស់លោក Pep Guardiola បានចាប់ផ្តើមការពារតំណែងជើងឯក Champions League ជាមួយនឹងជ័យជម្នះលើក្រុមជើងឯកស៊ែប៊ី Red Star Belgrade ក្នុងលទ្ធផល៣ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកឈ្នះពានរង្វាន់អឺរ៉ុបក្នុងឆ្នាំ១៩៩១ Red Star បានរកគ្រាប់បាល់នាំមុខដ៏ល្អមួយ នៅពេលដែលកីឡាករ Osman Bukari ស៊ុតបញ្ចូលទីនៅនាទីទី៤៥ជិតនឹងចប់ការប្រកួតក្នុងតង់ទី១ទៅហើយ។ ប៉ុន្តែ Man City បានប្រើពេលតិចជាង៩០វិនាទីដើម្បីតាមស្មើ និងយកឈ្នះ ខណៈដែល Alvarez បានស៊ុតបញ្ចូលទី២គ្រាប់នៅនាទីទី៤៧ និងនាទីទី៦០ ផុតដៃអ្នកចាំទី Omri Glazer របស់ក្រុម Red Star។

គ្រាប់បាល់១គ្រាប់ចុងក្រោយរបស់ Rodri គឺជាគ្រាប់បាល់ទី៣ ក្នុងការប្រកួតនេះ។ ខ្សែបម្រើសញ្ជាតិអេស្បាញរូបនេះបានធានាថា Man City បានបោះជំហានដំបូងដ៏ជោគជ័យឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃរដូវកាលនេះនៅ Wembley ដោយស៊ុតបញ្ចូលទីទី៣របស់ពួកគេ។ ក្រុមម្ចាស់ផ្ទះសមនឹងទទួលបានជ័យជម្នះរបស់ពួកគេ តាមរយៈសំឡេងកញ្ចែចុងក្រោយ ពួកគេបានកាន់កាប់បាល់៧៧% ពេលប្រកួតជាមួយក្រុម Red Star។

អស់រយៈពេល៤៥នាទី អ្នកចាំទីរបស់ Red Star Belgrade បានបង្កើតភាពរអាក់រអួលក្នុងចំណោមអ្នកគាំទ្រ Man City ដែលម្ចាស់ក្លិប Manchester United បានកាន់កាប់ក្លិបនេះផងដែរ។ ការប្រកួតនេះគឺក្រុមRed Star ដែលកាន់កាប់ដោយត្រកូល Glazer និងជាក្រុមនៅស៊ែប៊ីដែលមិនបានប្រកួតក្នុងប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ១៩៧៣មកម្ល៉េះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖