ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ទទួលលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការប្រកួតបើកឆាកChampions League

ចែករំលែក៖

ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona បានយកឈ្នះក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុមភ្ញៀវ Royal Antwerp ក្នុងលទ្ធផល៥ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញានេះ។

ក្រុមរបស់លោក Xavi រកបាន៣គ្រាប់នាំមុខមុន បន្ទាប់ពីប្រកួតត្រឹមតែ២៣នាទីប៉ុណ្ណោះ ដោយសារការស៊ុតពី Joao Felix និង Robert Lewandowski បូករួមទាំងគ្រាប់បាល់ចូលទីខ្លួនឯងពី Jelle Bataille ។

ខ្សែប្រយុទ្ធវ័យក្មេង Gavi បានបន្ថែមគ្រាប់ទី៤មុនពេល Felix រកបានគ្រាប់ទី២របស់គាត់​នៅតង់ទី២ ដើម្បីផ្តល់ឱ្យយុទ្ធនាការរបស់ Barcelonaនូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះ។ ក្រុមម្ចាស់ជើងឯក La Liga ត្រូវបានជម្រុះក្នុងពូលនៃយុទ្ធនាការ Champions League ២លើកចុងក្រោយរបស់ពួកគេរួចមកហើយ។

ក្រុម Antwerp ដែលបានឈ្នះពានរង្វាន់លីកកំពូលបែលហ្ស៊ិកកាលពីរដូវកាលមុនដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Champions League ជាលើកដំបូង មិនអាចធ្វើអ្វីបានទៅលើក្រុមម្ចាស់ផ្ទះបាននោះទេ។ រីឯ Barcelona មិនបានឈ្នះពាន Champions League តាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែនៅទីនេះបានបង្កើតគ្រាប់បាល់ដែលរំឮកដល់ថ្ងៃដ៏រុងរឿងនោះ ទោះបីជាគូប្រកួតត្រូវបានគេមើលឃើញថា មានកម្រិតមិនទាន់ស្មើក៏ដោយ។

គ្រាប់​បាល់​បើក​ឆាក​ពិត​ជា​បាន​រំឭក​ពី​គ្រា​ដែលលោក Xavi ​លេង​នៅ​ខ្សែ​បម្រើ Barcelona។ សម្រាប់​ការ​ប្រកួត​នេះ ពួក​គេ​ជំនួស​វិញ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក Van Bommel ជា​អ្នក​ចាត់​ការ​ Antwerp, Xavi ទទួល​បន្ទុក Barcelona។ នៅ១១នាទីគាត់បានបញ្ជូនបាល់ឲ្យLewandowski ស៊ុតបញ្ចូលទីមុនពេល Felix អតីតកីឡាករខ្ចីជើង Chelsea រកគ្រាប់បាល់ដែរ។ ការនាំមុខត្រូវបានកើនឡើងបន្ថែមទៀតក្នុងរយៈពេល៨នាទីក្រោយមកបន្ទាប់ពីការបញ្ជូនបាល់ដ៏អស្ចារ្យដោយ Frenkie de Jong ទៅឲ្យ Felix នៅតំបន់ខាងឆ្វេង។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ដែលខ្ចីជើងពី Atletico Madrid រូបនេះបានកាត់បាល់ឱ្យ Lewandowski ស៊ុតចំគោលដៅតែម្តង។

ក្រុម Antwerp មានសំណាងមិនល្អក្នុងការទទួលជ័យជម្នះជាលើកទី៣ខណៈដែលការប្រកួតដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League បានប្រែទៅជាសុបិន្តអាក្រក់។ ការប្រកួតបន្ទាប់គឺក្រុមអ្នកមានបុណ្យ Barcelona ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Porto នៅថ្ងៃទី៥ ខែតុលា ខណៈដែលក្រុមម្ចាស់ផ្ទះ Antwerp ត្រូវប៉ះ Shakhta Donetsk នៅថ្ងៃទី៤ តុលាសម្រាប់ការប្រកួតជម្រុះក្នុងពូល H ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖