ភ្នំពេញ ៖ តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ប្រាក់ចំណេញមូលធន»? មុននឹងនាំគ្នាបរិយាយ…ចង់បាននីតិរដ្ឋទាល់តែយើងនាំគ្នាគោរពច្បាប់ … ។ នេះជាការលើកឡើងពី លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តថា , តាមការអានប្រកាសស្ដីពីពន្ធលើចំណេញមូលធន បានឲ្យដឹងថា៖
- ពាក្យថា ✓មូលធន សំដៅដល់អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។
– ពាក្យថា ✓ប្រាក់ចំណេញមូលធន សំដៅដល់ ប្រាក់ចំណូលជាប់ពន្ធដែលបានមកពីការយកចំណូលពីការលក់ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត។
✓អត្រាពន្ធលើចំណេញមូលធន ត្រូវបានកំណត់តាមអត្រាថេរ 20%។
– ពន្ធលើចំណេញមូលធន ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើង ចាប់ពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ 2020 តទៅ (មាត្រា១៨)។ តែអគ្គនាយកពន្ធដារពន្យាការអនុវត្តនេះទៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១វិញ៕
ដោយ ៖ អុឹម វុត្ថា